កូនពៅ JYP ខ្លាំងបាត់! Icy បទថ្មីរបស់ ITZY ដណ្តើមបានពានប្រចាំសប្តាហ៍ច្រើនដល់ម្លឹង

//s4.kh1.co/94/94d03afb2e9bab102aa85ec1a424beb277e711d9.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅពេលនេះ ក្រុមចម្រៀងកូនពៅប្រចាំផលិតកម្ម JYP Entertainment ឈ្មោះថា ITZY កាន់តែទទួលបានប្រជាប្រិយភាពទ្វេមួយកម្រិតទៀត ក្រោយពីក្រុមចម្រៀងនេះ បញ្ចេញអាលប៊ុមថ្មីរបស់ខ្លួន ដែលមានឈ្មោះថា “ITZ ICY” អមជាមួយបទចម្រៀងពីរោះៗប៉ុន្មានបទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលពិសេស និងគួរឲ្យភ្ញាក់ផ្អើលសម្រាប់ក្រុមកូនពៅនេះដែរ បទចម្រៀង ICY ក្នុងអាល់ប៊ុមថ្មីនេះ បានទទួលការគាំទ្រយ៉ាងគំហុកគួរឲ្យកត់សម្គាល់ ដោយបទនេះទទួលបានពានប្រចាំសប្តាហ៍រហូតដល់១២ពានឯណោះ។

គួររម្លឹកដែរថា កាលពីយប់ម្សិលមិញនេះ ក្រុម ITZY បានឈ្នះពានរង្វាន់ទី១២ ប្រចាំសប្តាហ៍បើទោះជាឆាកតន្ត្រីនេះ គឺជាឆាកចុងក្រោយសម្រាប់ប្រូម៉ូតបទ ICY ក៏ដោយ។

គួររម្លឹកដែរថា កាលពីអាលប៊ុមមុន ក្រុម ITZY បានទទួលពានរង្វាន់រហូតដល់ ១១ពានសម្រាប់បទ “Dalla Dalla” ក្នុងអាល់ប៊ុមដំបូងបង្អស់របស់ពួកគេ។ លុះមកដល់ពេលនេះ ក្រុមចម្រៀងជើងខ្លាំងនេះ បានបំបែកកំណត់ត្រារបស់ខ្លួន ដោយទទួលបានពានរង្វាន់រហូតដល់ ១២ពាន ដែលទាំងនេះគឺជារឿងដ៏រំភើបចិត្តសម្រាប់អ្នកគាំទ្រមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Itzy
Itzy
Itzy
Itzy
Itzy
Itzy
Itzy
Itzy
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T