អេស្ប៉ាញ៖ មានអ្នកគាំទ្រជាច្រើនបានភ្ញាក់ផ្អើលក្រោយឃើញមានឈ្មោះកីឡាករ James Rodriguez ជាប់ជាជម្រើស ១១នាក់ដំបូងឲ្យ Real Madrid ក្នុងការប្រកួតតទល់នឹង Real Valladolid កាលពីថ្ងៃសៅរ៍ម្សិលមិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជម្រើសជាតិកូឡំប៊ី James ត្រូវបានគេដឹងថាមានភាគរយខ្ពស់ក្នុងការបន្តចាកចេញពីកីឡដ្ឋាន Santiago Bernabeu នៅរដូវក្ដៅនេះ ស្រាប់តែលេចមុខរូបគេក្នុងការប្រកួតម្សិលមិញ។ ក្រោយចំណាយរយៈពេល ២ឆ្នាំក្រោមលក្ខខណ្ឌខ្ចីជើងនៅ Bayern Munich ខ្សែប្រយុទ្ធដែលបង្ហាញភាពលេចធ្លោក្នុងព្រឹត្តិការណ៍ World Cup 2014 ត្រូវបានអ្នកគាំទ្រស្ទើរតែមិនជឿក្នុងត្រឡប់មកលេងនៅ Real Madrid វិញ។

ជាមួយនឹងការបង្ហាញខ្លួននៅកីឡដ្ឋាន Santiago Bernabeu សារជាថ្មី James បានបង្ហោះរូបភាពក្នុងគណនី Twitter ផ្លូវការអមដោយការសរសេរពីអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖
“ការត្រឡប់មកកាន់ Bernabeu វិញក្រោយខកខានអស់ពេលជាយូរ។ វាគឺជាអារម្មណ៍មួយដែលមិនធ្លាប់មាន។ អរគុណដល់អ្នកគាំទ្រដែលតែងតែគាំទ្រ។ ពួកយើងនឹងបន្តអភិវឌ្ឍជាមួយគ្នា។”

ប្រភព៖ Marca