គិតម៉េច? ពេលសួរថាផលិតកម្មធំទាំង៣ នៅកូរ៉េមានអ្វីខ្លះ ស្រាប់តែក្រុមNCT ឆ្លើយថាបែបនេះ! (មានវីដេអូ)

//s4.kh1.co/9a/9acf9bf19c397e41437b15e2bdb4fc4c4789f09a.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ នៅក្នុងបទសម្ភាសន៍មួយ​របស់សារព័ត៌មាន «SUBUSU News» ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ បានជួបជាមួយសមាជិកក្រុមពីររូបរបស់ NCT Dream គឺJaemin និង Jeno ដោយក្នុងនោះពួកគេបានបង្ហាញពីអាថ៌កំបាំង និងផលលំបាកជាច្រើន នៃការឆ្លងកាត់ការសាកល្បង​យ៉ាងតឹងរឹងរបស់ ផលិតកម្ម SM Entertainment ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងអំឡុងពេលកំពុងផ្តល់កិច្ចសម្ភាសន៍ ស្រាប់តែខាងពិធីករ ក៏បានសួរសំណួរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទៅកាន់តារាពន្លកក្រោយទាំងពីរដួងនេះ ដោយចង់ដឹងថាតើ«BIG 3» ផលិតកម្មដ៏ធំបំផុតទាំង៣ ប្រចាំប្រទេសកូរ៉េមានអ្វីខ្លះ។

ក្រោយឮបែបនេះ តារាចម្រៀងប្រុស Jaemin ក៏បានឆ្លើយភ្លាមៗថា ផលិតកម្ម SM Entertainment និងផលិតកម្ម JYP Entertainnent ដោយឡែកនៅសល់ផលិតកម្មមួយទៀតចុងក្រោយ លោកបែរជារៀងរអាក់រអួលក្នុងការឆ្លើយបន្តិច ប៉ុន្តែចុងក្រោយលោកក៏បានជ្រើសរើសឆ្លើយថា ផលិតកម្ម Big Hit Entertainment គឺជា «BIG 3»។

https://s4.kh1.co/__image/w=650,h=366,q=100/69/690915329719c20a89a8588be295b6144fe420c3.jpg

បន្ទាប់មក ពិធីករក៏បាននិយាយបែបលេងសើចតិចៗថា៖

«ដូចអ្វីដែលគិតមែន លោកដឹងថាបច្ចុប្បន្នវាកំពុងតែល្បីខ្លាំង»។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ផលិតកម្ម Big Hit Entertainment ដែលជាទ្រនំរបស់ក្រុមចម្រៀងបុរស BTS និង TXT កំពុងតែមានភាពល្បីល្បាញខ្លាំង នៅលើសកលលោក ​ហើយបើប្រៀបធៀបទិន្នន័យនៃការលក់របស់ Big Hit នាពេលបច្ចុប្បន្ន ជាមួយនឹងផលិតកម្មជើងចាស់ធំៗដទៃទៀតដូចជា SM , JYP និង YG ឯណេះវិញ គឺអាចនិយាយបានថា Big Hit វ៉ាដាច់ទាំងស្រុងគួរឲ្យកត់សម្គាល់តែម្តង៕

ផលិតកម្មល្បីទាំង៤ នៅកូរ៉េ
ផលិតកម្មល្បីទាំង៤ នៅកូរ៉េ
តារាងចំណាត់ថ្នាក់ទាំង៥ នៃការលក់របស់ផលិតកម្មនៅកូរ៉េ
តារាងចំណាត់ថ្នាក់ទាំង៥ នៃការលក់របស់ផលិតកម្មនៅកូរ៉េ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T