សមមុខ!​ ពេលនេះប្តីរបស់ គីម ចាន់ឌី ត្រូវផលិតផលមួយ បញ្ឈប់លោកធ្វើជាអ្នកតំណាង

//s5.kh1.co/aa/aa6dee737ce2eeb18d28610332e6ca8822de72e4.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានម៉ោងមុននេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយ នៅពេលដែលផលិតផលគ្រឿងសម្អាងមានឈ្មោះថា MERBLISS បានចេញសេចក្តីប្រកាសបញ្ឈប់លោក Ahn Jae Hyun ពីការធ្វើជាអ្នកតំណាងផលិតផលរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ផលិតផលនេះ បានសរសេរសារបែបនេះថា៖

 “ពួកយើងមិនអាចលាក់បាំងពីការតក់ស្លុតចំពោះរឿងលែងលះរបស់លោក Ahn Jae Hyun ដែលកំពុងល្បីនៅលើបណ្តាញសង្គមនោះទេ។ ចំពោះបញ្ហានេះ ពួកយើងសូមអភ័យទោសយ៉ាងខ្លាំង ចំពោះអតិថិជនទាំងអស់ដែលធ្លាប់ជឿទុកចិត្តនិងទិញផលិតផលរបស់ពួកយើង។ ដំបូងឡើយ ពេលចុះកុងត្រាជាមួយលោក Ahn Jae Hyun កាលពី២ឆ្នាំមុន ពួកយើងបានជឿជាក់ថា លោកពិតជាសាកសមនឹងផលិតផលរបស់ពួកយើង ប៉ុន្តែក្រោយពីមានបញ្ហាទាក់ទងលែងលះរវាងលោកនិងប្រពន្ធមក ពួកយើងគិតថាលោកលែងសាកសមនឹងផលិតផលពួកយើងនោះទេ ហើយពួកយើងនឹងបញ្ឈប់រាល់ផ្សាយពាណិជ្ជកម្មនិងខ្លឹមសារអ្វីជាមួយលោក Ahn Jae Hyun តទៅទៀតចាប់ពីពេលនេះទៅ”។

យ៉ាងណាក្តី រឿងរ៉ាវទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះមិននឹកស្មានថា ផលិតផលដែល Ahn Jae Hyun ខំធ្វើការជាមួយជាង២ឆ្នាំ បែរជាត្រូវបញ្ឈប់ចោលត្រឹមរយៈពេលដ៏ខ្លីបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Ahn Jae Hyun
Ahn Jae Hyun
Ahn Jae Hyun
Ahn Jae Hyun
Ahn Jae Hyun
Ahn Jae Hyun
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T