នាពេលបច្ចុប្បន្ននេះ មានស្រ្តីជាច្រើន ដែលជួបប្រទះ បញ្ហាជាច្រើន នៅលើផ្ទៃមុខ។ ដោយមានបញ្ហា ការកើតនូវមុខ មុនជាំខ្មៅដែល ធ្វើឲ្យស្រ្តីមួយចំនួន មិនមានភាព ជឿជាក់ជាខ្លាំង ចំពោះខ្លួនរបស់ ពួកគាត់ផងដែរ។

ដោយបញ្ហានេះ កើតឡើងដោយសារ តែការផាត់មុខ បិទជិតនូវ រន្ធរោមនៃស្បែក មុខដែលធ្វើឲ្យ ប៉ះពាល់ជាខ្លាំង ដល់សុខភាពស្បែកមុខ។ យ៉ាងណាមិញ យោងតាមរយៈ ប្រភពពត៌មាន  ពីគេហទំព័រ Youbeauty បានឲ្យដឹងថា ដើម្បីកាត់បន្ថយ នូវបញ្ហាទាំងឡាយ ដែលកើតមាន ឡើងទៅលើស្បែក មុខគឺស្រ្តីគួរ តែធ្វើការកោរសំអាត រោមមុខចោល ឲ្យអស់ដូចជា បុរសផងដែរ។ ព្រោះវាជួយ មិនធ្វើឲ្យរន្ធរោមនិង រន្ធញើសស្ទះ ដែលមិនបង្ករឲ្យ មានការកើតមុនជាំខ្មៅ និង អាចម៍រុយ ថែមទៀតផង។ ជាពិសេសចំពោះ ការផាត់មុខគួរ តែកុំផាត់ម្សៅក្រាស់ៗ ជារៀងរាល់ថ្ងៃពេក។ ព្រោះវាអាចបណ្តាល ធ្វើ ឲ្យស្ទះរន្ធញើស ផងដែរ ហើយចំពោះការ កោររោមចេញ ពីផ្ទៃមុខវិញ អាចក្នុងរយៈពេល ២ សប្តាហ៍ម្តង។ ដោយប្រើក្រេម លាបពីលើផ្ទៃមុខ និងប្រើលាមសំរាប់ កោរពុតមាត់តែ ប៉ុណ្ណោះ។

ប្រិយមិត្តអាច យកអនុវត្តន៍បាន នោះនិងកាន់តែ ធ្វើឲ្យស្បែកមុខ មានសំនើម និងទន់រលោង ថែមទៀតផង។



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]