Lisa បង្ហោះវីដេអូថ្មីបង្ហាញក្បាច់រាំ កំពុងធ្វើឲ្យអ្នកគាំទ្រស្លុងអារម្មណ៍ ស្ទើរភ្លេចដកដង្ហើម (មានវីដេអូ)

//s6.kh1.co/54/540f7dbd17e154a67196b7c8d47dd803802898bb.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប្រិយមិត្តជាច្រើនដែលជា BLINK ច្បាស់ជាជ្រាបហើយថា តារាស្រីជនជាតិថៃប្រចាំក្រុម BLACKPINK នាង Lalisa Monoban ជាសមាជិកដែលពូកែរាំជាងគេប្រចាំក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ នាង Lisa បានធ្វើឲ្យគ្រប់គ្នា ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន នៅពេលដែលស្ងាត់ៗស្រាប់តែនាងបង្ហោះវីដេអូថ្មី ចូលក្នុងគណនីយូធូបផ្ទាល់ខ្លួន មានឈ្មោះថា Lillifilm Official បង្ហាញពីក្បាច់រាំមួយ យ៉ាងជក់ចិត្តមែនទែន។

សម្រាប់វីដេអូថ្មីទើបតែបង្ហោះនេះដែរ ពិតជាធ្វើឲ្យអ្នកគាំទ្រពេញចិត្តមែនទែន ព្រោះថាក្បាច់រាំរបស់នាងក្នុងវីដេអូនេះ ពិតជាមានភាពរស់រវើក និងទាក់ទាញដែលធ្វើឲ្យពួកគេស្លុងអារម្មណ៍តាម ស្ទើរតែភ្លេចដកដង្ហើមទៅហើយ។

គួររម្លឹកដែរថា នៅក្នុងគណនីយូធូបផ្ទាល់ខ្លួនរបស់ Lisa នេះ គឺមិនសូវបង្ហោះវីដេអូនោះទេ ក៏ប៉ុន្តែបើទោះជាបែបនេះក្តី សម្រាប់វីដេអូដែលនាងបង្ហោះម្តងៗ មិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ ហើយចំណែកឯចំនួនអ្នកចូលមើល លើវីដេអូនីមួយៗវិញក៏មិនក្រោមខ្ទង់លានដងនោះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ដឹងថាវីដេអូថ្មីដែល Lisa ទើបបង្ហោះ ពិសេសបែបណានោះ តោះទស្សនាវីដេអូខាងក្រោម៖​

LISA
LISA
LISA
LISA
LISA
LISA
LISA
LISA
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T