អុញនោះ! Red Velvet ត្រូវអ្នកច្នៃម៉ូតបរទេសចោទថា លួចចម្លងម៉ូតតាមគេ ក្នុងបទថ្មីទើបតែចេញ

//s5.kh1.co/d3/d39137ccf8742f4344d6b12e9cc1951c2dccfe0f.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ខណៈពេលដែលអ្នកគាំទ្រកំពុងតែរំភើបចិត្តជាមួយបទថ្មីរបស់ក្រុម Red Velvet មានចំណងជើងថា “Umpah Umpah” ទើបតែចេញ ស្រាប់តែមានគណនីអ្នកច្នៃម៉ូតម្នាក់មានឈ្មោះថា paris99 បានចេញមុខថា ក្រុមចម្រៀងនេះបានលួចចម្លងស្នាដៃរបស់ពួកគេ សម្រាប់សម្លៀកបំពាក់ក្នុងបទចម្រៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គណនីអ្នកច្នៃម៉ូតម្នាក់នោះ បានសរសេរបែបនេះថា៖ 

“គ្មាននរណាម្នាក់ នៃក្រុមការងាររបស់ពួកគេ ទាក់ទងពួកយើងដើម្បីធ្វើការជាមួយគ្នា ក្នុងការច្នៃម៉ូតនេះទេ។ ពួកគេបានយកអ្វីដែលជាការគិតរបស់ពួកយើង ដែលពួកយើងខិតខំធ្វើការយ៉ាងលំបាកដើម្បីបង្កើតវា”។

មិនត្រឹមតែប៉ុណ្ណោះ អ្នកច្នៃម៉ូតម្នាក់នោះថែមទាំង បង្ហោះរូបជាច្រើនសន្លឹកបង្ហាញពីសម្លៀកបំពាក់របស់ក្រុម Red Velvet ក្នុងបទថ្មី ប្រៀបធៀបជាមួយនឹងសម្លៀកបំពាក់ដែលពួកគេច្នៃ ក្នុង Story IG របស់ពួកគេផងដែរ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រពិតជាមិនសប្បាយចិត្តនោះទេ ហើយពួកគេក៏ទទូចសុំការបកស្រាយពីផលិតកម្ម ក៏ដូចជាអ្នករៀបចំសម្លៀកបំពាក់ឲ្យក្រុម Red Velvet ផងដែរ ព្រោះពួកគេពិតជាមិនចង់ឃើញក្រុមចម្រៀងដែលពួកគេស្រលាញ់ មានឈ្មោះលួចចម្លងស្ទីលតាមអ្នកដ៏ទៃនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សម្លៀកបំពាក់ក្នុងបទថ្មី Red Velvet
សម្លៀកបំពាក់ក្នុងបទថ្មី Red Velvet
សម្លៀកបំពាក់ក្នុងបទថ្មី Red Velvet
សម្លៀកបំពាក់ក្នុងបទថ្មី Red Velvet
សារពីអ្នកច្នៃម៉ូត
សារពីអ្នកច្នៃម៉ូត
រូបប្រៀបធៀបគ្នា
រូបប្រៀបធៀបគ្នា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T