ស្អាតណាស់! កែវ ចាន់និមល បង្អួតសម្រស់នៅទឹកដីសហរដ្ឋអាមេរិក

//s6.kh1.co/bf/bf47a165d02f0dd86e2b34888f760fbffaf9d101.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អាមេរិក៖ ខណៈនេះពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មហង្សមាស អ្នកនាង កែវ ចាន់និមល កំពុងតែនៅលើទឹកដីសហរដ្ឋអាមេរិកជាមួយនឹងកូនស្រី ដើម្បីចំណាយពេលធ្វើដំណើរកម្សាន្តសម្រាប់ថ្ងៃសម្រាកពីការងាររបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រសង្កេតឃើញថា ពិធីការិនីរូបនេះ បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក នៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ នឹងទេសភាព ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាតរបស់ពិធីការិនីរូបនេះផងដែរ។

សម្រាប់ដំណើរកម្សាន្តលើកនេះ អ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពបង្អួតសម្រស់ និងទេសភាពយ៉ាងច្រើន ដើម្បីឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាង ដឹងពីសុខទក្ខ ក៏ដូចជាកន្លែងស្អាតៗដែលនាងបានទៅ។

ទោះជាយ៉ាងណាក្តី ក្នុងការចំណាយពេលលើទឹកដីសហរដ្ឋអាមេរិចលើកនេះ អ្នកនាង កែវ ចាន់និមល មិនបានបញ្ជាក់ថានាងត្រូវចំណាយពេលប៉ុន្មានថ្ងៃ ដើម្បីដំណើរកម្សាន្តលើកនេះទេ។ ប៉ុន្តែអ្នកគាំទ្រសន្និដ្ឋានថាប្រហែលជា ដំណើរកម្សាន្តនាងលើទឹកដីនេះមិនយូរនោះទេ ព្រោះរូបនាងត្រូវត្រលប់មកបំពេញការងារដ៏មមាញឹកក្នុងកម្មវិធី X Factor ជាដើមផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
កែវ ចាន់និមល
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T