ខ្លាំងបាត់!! PSG ឈប់លក់អាវមានឈ្មោះ Neymar ហើយ (មានវីដេអូ)

//s5.kh1.co/7a/7a1a3e6a77fe763c1ed9fdedbcaae21157477836.jpg
កីទ្បា

 ១៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

បារាំង៖ ការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Neymar ពីក្លិបអ្នកមាននៅបារាំង Paris Saint-Germain កាន់តែមានភាគរយខ្ពស់ឡើង ក្រោយក្លិបមានមូលដ្ឋាននៅទីក្រុងប៉ារីស បានឈប់លក់អាវក្លិបដែលមានឈ្មោះខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ នៅក្នុងហាងរបស់ក្លិបតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការថតវីដេអូនៅក្នុងហាងរបស់ PSG នៅទីក្រុង Paris របស់លោក Joao Henrique Marques ដែលជាអ្នកកាសែតរបស់ស្ថាប័ន UOL Esporte គឺជាមិនមានការដាក់លក់អាវដែលមានបោះពុម្ពឈ្មោះ Neymar នោះទេ។

រូបភាពពីក្នុងវីដេអូ
រូបភាពពីក្នុងវីដេអូ

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃអាទិត្យអំឡុងការប្រកួតបើកឆាកក្របខណ្ឌ Ligue1 រវាង PSG និង Nimes អ្នកគាំទ្ររបស់ក្លិប PSG បានសម្ដែងនូវអារម្មណ៍ចង់ឲ្យកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះចាកចេញពីក្លិប តាមរយៈការបង្ហាញបាដា នៅក្នុងទីលានប្រកួត៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T