អេស្ប៉ាញ៖ កីឡាករ Joao Felix ដែលគេហៅថា Ronaldo ទីពីរ បានបង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យ At. Madrid កាលពីប្រកួតថ្ងៃសៅរ៍កន្លងទៅ ដោយអាចរកគ្រាប់បាល់បាន ២គ្រាប់ ជួយឲ្យ At.Madrid ឈ្នះ Juventus ក្នុងលទ្ធផល ២-១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោយចប់ការប្រកួតនោះអ្នកចាត់ការទូទៅរបស់ At.Madrid លោក Diego Simeone បាននិយាយថា៖
“គេ (Felix) លេងបានយ៉ាងល្អសម្រាប់ការប្រកួតនេះ។ គេវិវឌ្ឍខ្លួនបានយ៉ាងរហ័ស ឲ្យតែដាក់គេចូលលេង ការប្រកួតនោះនឹងល្អ។ គេធ្វើការបានយ៉ាងល្អ ដែលនេះមិនសមនឹងអាយុរបស់គេទេ។”

ក្រៅពីទេពកោសល្យរបស់ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិព័ទុយហ្គាល់រូបនេះ លោក Simeone ក៏បានសរសើរ Joao Felix ថាជាមនុស្សដែលចូលចិត្តរៀនសូត្រពីអ្វីដែលថ្មី។
“ការប៉ងប្រាថ្នាក្នុងការទទួលយកនូវអ្វីដែលថ្មី គឺជារឿងដ៏ពិសេសរបស់គេ។ នេះគឺជាចំណុចខ្លាំងរបស់គេ។ គេមានទេពកោសល្យតែមួយមុខមិនគ្រប់គ្រាន់ទេ ប៉ុន្តែការដែលប៉ងប្រាថ្នារបស់គេទៅវិញទេ ដែលធ្វើឲ្យអ្វីៗប្រសើរឡើង។” សម្ដីរបស់ Simeone។

គួរបញ្ជាក់ផងដែរថា Joao Felix ត្រូវបាន At.Madrid ទិញយកមកពីក្លិប Benfica ក្នុងតម្លៃខ្លួន ១២៦លានអឺរ៉ូ កាលពីពេលថ្មីៗនេះ ដើម្បីត្រៀមរដូវកាលថ្មីដែលជិតនឹងចូលមកដល់៕
ប្រភព៖ Marca