បារាំង៖ នាយកប្រតិបត្តិរបស់ក្លិបអ្នកមាននៅបារាំង Paris Sain-Germain លោក Leonardo បានបញ្ជាក់ថាក្លិបកំពុងធ្វើការឲ្យបានលឿន និងច្បាស់លាស់ទាក់ទងនឹងការចាកចេញរបស់ខ្សែប្រយុទ្ធ Neymar ដូច្នេះកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ នឹងមិនមានឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ការប្រកួតថ្ងៃអាទិត្យ ទល់នឹងក្លិប Nimes នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរសវ័យ ៤៩ឆ្នាំ បានឲ្យដឹងថាមកទល់នឹងពេលនេះមិនទាន់មានការព្រមព្រៀងជាមួយក្លិបណាមួយដើម្បីផ្ទេរ Neymar ចេញនៅឡើយទេ។
“នឹងពិភាក្សាឲ្យបានលឿន និងមានភាពច្បាស់លាស់ជាងពេលមុន ប៉ុន្តែពេលនេះមិនទាន់មានការព្រមព្រៀងអ្វីនោះទេ។ ពួកយើងនឹងបានឃើញទាំងអស់គ្នាអ្វីដែលនឹងកើតឡើង។” លោក Leonardo និយាយប្រាប់ទៅក្រុមអ្នកកាសែត។

យ៉ាងណាមិញ បើតាមអ្នកចាត់ការទូទៅរបស់ PSG លោក Thomas Tuchel បានលើកឡើងអំឡុងពេលសន្និសីទកាសែតថា Neymar នៅមានរបួសបន្តិចបន្តួចដែលធ្វើឲ្យគេមិនអាចបង្ហាញខ្លួនក្នុងប្រកួតដំបូងសម្រាប់រដូវកាលថ្មីបាន៕
ប្រភព៖ Marca