កាលពីថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ ម្សិលម៉ិញនេះ គឺជាថ្ងៃខួបកំណើតអាយុ ២៥ឆ្នាំ របស់តារាចម្រៀងស្រី Rihanna  ហើយនាងប្រហែលជា ទទួលបានកាដូ ដែលនាងចង់បានបំផុត នៅថ្ងៃនោះផងដែរ គឺតារាចម្រៀង Chris Brown។

យោងតាមប្រភពព័ត៌មាន ដេលីម៊ែល បានឲ្យដឹងថា គេបានឃើញតារាចម្រៀងអាយុ ២៣ឆ្នាំ Chris Brown ទាញដៃតារាចម្រៀងអាយុ ២៥ឆ្នាំ Rihanna ចូលទៅក្នុងព្រៃក្បែរមាត់សមុទ្រ នៅលើកោះហាវ៉ៃ រួចបានអង្គុយ និងដើរនិយាយគ្នា តាមមាត់សមុទ្រនោះតែម្តង ដោយពួកគេហាក់បីដូចជា និយាយពីការផ្សះផ្សាគ្នាវិញ។

ក្នុងនោះដែរ តារាចម្រៀង Rihanna បានស្លៀកសំពត់ យ៉ាងស៊ិចស៊ី ដែលដូចជាសំណាញ់អីចឹង និងបានថតរូបជាមួយនឹង តារាចម្រៀង Chris Brown ថែមទាំងដើរលំហែកាយ តាមឆ្នេរសមុទ្រនោះទៀតផង។

យ៉ាងណាម៉ិញ តារាចម្រៀង Chris Brown ប្រហែលជាកាដូ ដែលតារាចម្រៀង Rihanna ចង់បានបំផុត នៅក្នុងជីវិតរបស់នាង រួមផ្សំទាំងពេលវេលា ដែលនៅជាមួយនឹងតាមចម្រៀង Chris Brown ផងដែរ។









ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]