នេះជាទិដ្ឋភាព ខ្ញុង ចូលរោងការ នៅរសៀលនេះ! (មានវីដេអូ)

//s6.kh1.co/29/2971abd374136f1025cad06c89fb09aa66d2e6a6.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ដោយនារសៀលថ្ងៃទី៧ ខែសីហា នេះ ទីបំផុតតារាកំប្លែងស្រីនាង ស្រេង សុខកាន់ដា ហៅ ខ្ញុង និងលោក កៃដ បានដឹកដៃគ្នាចូលរោងការសិរីមង្គល តាមប្រពៃណីខ្មែរហើយ ក្រោយទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងតាមការបង្ហោះនៅលើគណនីសង្គមហ្វេសប៊ុក បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃសូត្រមន្តចូលរោង របស់តារាប្រុសស្រីទាំងពីរដួងនេះ។ មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថា ការរៀបចំតុបតែងនៃពិធីរៀបមង្គលការរបស់ នាង ខ្ញុង និងលោក កៃដ ពិតជារៀបចំបានយ៉ាងស្រស់ស្អាតប្រណិត និងជាពិសេសគឺមានវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូន​ ចាស់ទុំទាំងសងខាងផងដែរ។

មិនថាយ៉ាងណា គិតត្រឹមថ្ងៃសូត្រមន្តនេះ ក៏យើងក៏ឃើញ ទឹកមុខកូនក្រមុំកូនកម្លោះ ពោរពេញទៅដោយស្នាមញញឹមនិងរំភើបរីករាយបែបនេះទៅហើយ ចុះទម្រាំថ្ងៃពិសេសនៅថ្ងៃស្អែកទៀត ពិតជាមិនរំភើបជំនួសមិនបានតែម្តង។

លើសពីនេះទៅទៀតនោះ ក្នុងថ្ងៃពិសេសនេះផងដែរ ខ្ញុង ក៏ទទួលបានសារអបអរសាទរ យ៉ាងច្រើនពីប្រិយមិត្តទស្សនិកជននៅលើបណ្តាញសង្គមហ្វេកប៊ុក និងបានជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕

ខ្ញុង ក្នុងថ្ងៃចូលរោង
ខ្ញុង ក្នុងថ្ងៃចូលរោង
ខ្ញុង ក្នុងថ្ងៃចូលរោង
ខ្ញុង ក្នុងថ្ងៃចូលរោង
ខ្ញុង ក្នុងថ្ងៃចូលរោង
ខ្ញុង ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ ក្នុងថ្ងៃចូលរោង
ខ្ញុង និង កៃដ 
ខ្ញុង និង កៃដ 
ខ្ញុងនាយ កៃដ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T