ក្តៅឆេវ! ថ្ងៃបើកឆាកចេញបទថ្មីផង បែរជាអ្នកកាសែតថតរូបក្រុម ITZY ទៅជាអាក្រក់បែបនេះ!

//s6.kh1.co/2d/2dee4c0837f9616f59f3627a0f3ccd44b7f6c7bf.jpg
តារា & កម្សាន្ដ

 ០១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីមិនប៉ុន្មានថ្ងៃមុននេះ ក្រុមចម្រៀងស្រីពន្លកថ្មីរបស់ផលិតកម្មយក្ស JYP គឺក្រុម ITZY បានប្រព្រឹត្តិធ្វើឡើងនូវកម្មវិធី សន្និសីទសារព័ត៌មាន Showcase បើកបង្ហាញនូវចម្រៀងថ្មីទី២របស់ខ្លួន ដែលមានចំណងជើងថា «ICY»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ គោលបំណងដែលគេប្រារព្ធធ្វើកម្មវិធីនេះឡើង គឺដើម្បីជាការដាក់បង្ហាញនូវបទចម្រៀងថ្មីរបស់ពួកគេជាផ្លូវការ ឲ្យក្រុមអ្នកសារព័ត៌មានបានទស្សនាមុនគេបង្អស់ មុនពេលដាក់ផ្សាយជាសាធារណៈ។ ជាក់ស្តែង នៅក្នុងកម្មវិធីនេះផងដែរ ក្រុមចម្រៀងនារីពន្លកថ្មីស្រស់ស្អាតទាំង៥ដួង ITZY ក៏បានឡើងសម្តែងនូវបទចម្រៀងថ្មីរបស់ខ្លួនជាលើកដំបូងផងដែរ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ដើម្បីឲ្យពួកគេបានថតយកផ្តិតនូវរូបថត នៃការសម្តែងទាំងនេះយកទៅផ្សព្វផ្សាយ។

ប៉ុន្តែមិនថាយ៉ាងណា ក្នុងនោះផងដែរ ក៏មានបណ្តាក្រុមអ្នកគាំទ្រជាច្រើន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនូវរូបថតដែលខាងសារព័ត័មាន បានផ្តិតយកនូវសកម្មភាពការសម្តែងShowcase របស់ ITZY យកទៅចុះផ្សាយ ដែលមានរូបមួយចំនួនពិតជាអាក្រក់ មិនស្រស់ស្អាតឡើយ ដែលអាចនិយាយបានថាជារូបខុសបច្ចេកពេលកំពុងរាំតែម្តង។

បើទោះបីជាមានអ្នកគាំទ្រមួយចំនួន មានភាពខឹងសម្បារចំពោះរូបភាពទាំងនេះយ៉ាងណាក្តី ប៉ុន្តែក៏គួរឲ្យអស់សំណើចម៉្យាងផងដែរ ដោយសាររាល់ក្បាច់រាំរបស់ក្រុមចម្រៀងមួយនេះ សុទ្ធសឹងតែត្រូវបញ្ចេញកាយវិការខ្លាំងៗ រលាស់គ្រប់សរសៃ ទើបធ្វើឲ្យពេលដែលថតរូបចេញមក ក៏មានរូបថតមួយចំនួនទៅជាបែបនេះតែម្តងទៅ៕

ក្រុម ITZY ថ្ងៃសម្តែង Showcase បទ«ICY»
ក្រុម ITZY ថ្ងៃសម្តែង Showcase បទ«ICY»
ក្រុម ITZY ថ្ងៃសម្តែង Showcase បទ«ICY»
ក្រុម ITZY ថ្ងៃសម្តែង Showcase បទ«ICY»
ក្រុម ITZY ថ្ងៃសម្តែង Showcase បទ«ICY»
ក្រុម ITZY ថ្ងៃសម្តែង Showcase បទ«ICY»
ក្រុម ITZY ថ្ងៃសម្តែង Showcase បទ«ICY»
ក្រុម ITZY ថ្ងៃសម្តែង Showcase បទ«ICY»
ក្រុម ITZY ថ្ងៃសម្តែង Showcase បទ«ICY»
ក្រុម ITZY ថ្ងៃសម្តែង Showcase បទ«ICY»
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T