កូរ៉េខាងត្បូង៖ កាលពីមិនប៉ុន្មានថ្ងៃមុននេះ ក្រុមចម្រៀងស្រីពន្លកថ្មីរបស់ផលិតកម្មយក្ស JYP គឺក្រុម ITZY បានប្រព្រឹត្តិធ្វើឡើងនូវកម្មវិធី សន្និសីទសារព័ត៌មាន Showcase បើកបង្ហាញនូវចម្រៀងថ្មីទី២របស់ខ្លួន ដែលមានចំណងជើងថា «ICY»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ គោលបំណងដែលគេប្រារព្ធធ្វើកម្មវិធីនេះឡើង គឺដើម្បីជាការដាក់បង្ហាញនូវបទចម្រៀងថ្មីរបស់ពួកគេជាផ្លូវការ ឲ្យក្រុមអ្នកសារព័ត៌មានបានទស្សនាមុនគេបង្អស់ មុនពេលដាក់ផ្សាយជាសាធារណៈ។ ជាក់ស្តែង នៅក្នុងកម្មវិធីនេះផងដែរ ក្រុមចម្រៀងនារីពន្លកថ្មីស្រស់ស្អាតទាំង៥ដួង ITZY ក៏បានឡើងសម្តែងនូវបទចម្រៀងថ្មីរបស់ខ្លួនជាលើកដំបូងផងដែរ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ដើម្បីឲ្យពួកគេបានថតយកផ្តិតនូវរូបថត នៃការសម្តែងទាំងនេះយកទៅផ្សព្វផ្សាយ។
ប៉ុន្តែមិនថាយ៉ាងណា ក្នុងនោះផងដែរ ក៏មានបណ្តាក្រុមអ្នកគាំទ្រជាច្រើន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនូវរូបថតដែលខាងសារព័ត័មាន បានផ្តិតយកនូវសកម្មភាពការសម្តែងShowcase របស់ ITZY យកទៅចុះផ្សាយ ដែលមានរូបមួយចំនួនពិតជាអាក្រក់ មិនស្រស់ស្អាតឡើយ ដែលអាចនិយាយបានថាជារូបខុសបច្ចេកពេលកំពុងរាំតែម្តង។
បើទោះបីជាមានអ្នកគាំទ្រមួយចំនួន មានភាពខឹងសម្បារចំពោះរូបភាពទាំងនេះយ៉ាងណាក្តី ប៉ុន្តែក៏គួរឲ្យអស់សំណើចម៉្យាងផងដែរ ដោយសាររាល់ក្បាច់រាំរបស់ក្រុមចម្រៀងមួយនេះ សុទ្ធសឹងតែត្រូវបញ្ចេញកាយវិការខ្លាំងៗ រលាស់គ្រប់សរសៃ ទើបធ្វើឲ្យពេលដែលថតរូបចេញមក ក៏មានរូបថតមួយចំនួនទៅជាបែបនេះតែម្តងទៅ៕