ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯកលេខ ១ គូបូតា របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសុក្រកន្លងទៅ ជើងចាស់រហស្សនាម កូននាគខេត្តប៉ៃលិន កីឡាករ វង្ស ណយ បានផ្ដួលកីឡាកឆ្លងដែនមកពីប្រទេសថៃ ផាកាវ ដាបផុង ដោយផ្ដួលឲ្យសន្លប់ត្រឹមទឹកទី ២។

កីឡាករ វង្ស ណយ និងកីឡាករ ផាកាវ ដាបផុង

ការប្រកួតចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរបានស្ទាបស្ទង់គ្នាតាមលក្ខណៈបច្ចេកទេសជាធម្មតា ប៉ុន្តែគ្រាន់តែចូលដល់ទឹកទីពីរភ្លាម កីឡាករកម្ពុជា បានប្រើយុទ្ធសាស្ត្រចាស់ គឺការវាយកែង សម្រុកខ្លាំងៗ ទៅលើកីឡាកថៃ ផាកាវ រហូតដល់ដាច់ផ្ងារសន្លប់ និងត្រូវលោកអាជ្ញាកណ្ដាល ម៉ី រតនៈ បញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕

ចង់ដឹង ថាការប្រកួតនោះ ខ្ញីចាស់ វង្ស ណយ ប្រើកែងបានល្អដល់កម្រិតណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]