កូរ៉េខាងត្បូង៖ តារាប្រុសJames Lee គឺជាតារាចម្រៀងpop-rock ដ៏ល្បីរបស់កូរ៉េខាងត្បូង មុនពេលដែលតារាបុ្រសរូបនេះ ជួបនៅគ្រោះថ្នាក់ដ៏ នឹកស្មានមិនដល់មួយ ដែលធ្វើឲ្យប៉ះទង្គិចដៃឆ្វេងរបស់គេ យ៉ាងធ្ងន់ធ្ងររហូតដល់ថ្នាក់ មិនអាចលេងនៅឧបករណ៍ភ្លេង តទៅទៀតបានហើយក៏ ត្រូវបង្ខំចិត្តផ្អាកពីសិល្បៈមួយរយៈធំ។

រយៈពេល៤ឆ្នាំក្រោយ សិល្បះករតន្ត្រី កូរ៉េកាត់អាមេរិករូបនេះ បានបង្ហាញមុខមកវិញ សារជាថ្មីជាមួយរូបរាងថ្មី ហើយ​តារាប្រុសរូបនេះ ក៏​បានត្រៀមធ្វើការសម្តែង របស់ខ្លួននៅលើដងផ្លូវនៃរដ្ឋCalifornian។ James បានប្រាប់មកNextShark ថា “បទភ្លេងរបស់ខ្ញុំគឺ ជាការជម្រុញទឹកចិត្តមួយ ដែលបានដកស្រង់មកពី បទពិសោធន៍របស់ខ្ញុំផ្ទាល់។ ខ្ញុំមានអារម្មណ៍ថា ជីវិតរបស់ខ្ញុំហាក់ដូចជា ត្រូវបានកាត់ផ្តាច់ ទៅជា២ផ្នែក គឺមុនពេលនិងក្រោយពេលដែលខ្ញុំ ត្រូវបានជួបនឹងគ្រោះថ្នាក់។ ខ្ញុំធ្លាប់សរសេរចម្រៀង ពីព្រោះតែខ្ញុំធ្លាប់គិតថា វាជារឿងដែលសប្បាយ ក៏ប៉ុន្តែពេលនេះខ្ញុំធ្វើវា ពីព្រោះតែវាគឺជាវិធីសាស្ត្រ មួយដែលល្អបំផុត ដែលខ្ញុំអាចបង្ហាញពីខ្លួនឯងបាន”។

កាលពីឆ្នាំ២០១៥ បន្ទាប់ពីខួបកំំណើត​គម្រប់​២៧ឆ្នាំ របស់គេបាន​មួយថ្ងៃ គឺគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ ស្ទើរតែទាំងស្រុង សម្រាប់តារាប្រុសរូបនេះ។

ថ្ងៃមួយ​នោះJames បានដើរចូលទៅក្នុង ភោជនីយដ្ឋានមួយនៅទីក្រុងសេអ៊ូល ដើម្បីទៅជួបមិត្តភក្តិ ដែលគេត្រូវធ្វើការណាត់ជួប នៅទីនោះហើយនៅពេលJames បើកទ្វារចូលទៅ ក៏ស្រាប់តែស៊ុម​ដែក និងជញ្ជាំងកញ្ចក់ បានធ្លាក់មកចំដាច់ក.ដៃឆ្វេង និងប៉ះចំស្មារបស់គេ យ៉ាងធ្ងន់ធ្ងរ។ នៅពេលដែល តារាប្រុសរូបនេះបានដឹងស្មារតី បន្ទាប់ពីជួបរឿងហេតុ ដ៏គួរឱ្យរន្ធត់នោះហើយ ទើបគាត់ដឹងថាក.ដៃរបស់គាត់ ត្រូវបានកាត់ដាច់ចេញ ពីដៃរបស់គាត់បាត់ទៅហើយ។ ក៏ប៉ុន្តែខាងវេជ្ជបណ្ឌិត បានបញ្ជាក់ប្រាប់គាត់ថា ពួកគេអាចជួយតភ្ជាប់ នៅកដៃរបស់តារាប្រុសររូបនេះបាន ក៏ប៉ុន្តែរូបគេត្រូវបង្ខំ ឱ្យទ្រាំនៅការឈឺចាប់ខ្លាំងជា​មួយ​នឹង ការវះកាត់រហូតដល់ទៅចំនួន៥ដង។

តែ​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ​គឺ នៅពេលដែលតារាប្រុសរូបនេះ​ តម្រូវឲ្យធ្វើ​ការវះកាត់ ជាលើកទី៦នោះ ខាងគ្រូពេទ្យបានប្រាប់ថា ពួកគេបានរកឃើញនៅ​ ដុំឈាមកក នៅក្នុងខួរក្បាលរបស់គេ។ ដោយសារតែលក្ខខណ្ឌ សុខភាពបែបនេះទើបធ្វើឲ្យJames សម្រេច ប្រកាសចាកចេញជា ផ្លូវការពីក្រុមRoyal Pirates ។

បន្ទាប់ពីមានការផ្អាក ពីសិល្បៈអស់រយៈពេល ជិតបួនឆ្នាំមក តារាប្រុសរូបនេះបានត្រឡប់ មកវិញជាមួយភាពរឹងមាំជាង ពីពេលមុនទៅទៀត “ខ្ញុំនឹងចាប់ផ្តើមទាញយកចំណាប់អារម្មណ៍ ពីទស្សនិកជនដោយសម្តែង នៅតាម​​ផ្លូវCalifornia ជាមួយនឹងក្រុមរបស់ពួកខ្ញុំគឺ Fyke ហើយនឹង Kevin Woo នៅក្នុងខែសីហានេះ! ហើយខ្ញុំក៏មាន គម្រោងក្នុងការសហការ ជាមួយពួកគេទាំងពីរ ដែលនឹងបង្ហាញ ក្នុងពេលឆាប់ៗនេះ ខ្ញុំពិតជាមិនអាច រងចាំបាននោះទេ!” “វាមានរយៈពេលមួយឆ្នាំ មកហើយចាប់តាំងពីពេល ដែលបទចម្រៀង light Ep ត្រូវបានចាក់ផ្សាយ ដូច្នេះខ្ញុំពិតជាមិនអាចរង់ចាំ នៅការជួបផ្ទាល់ជាមួយ អ្នកគាំទ្របាន​តទៅ​ទៀត​​នោះទេ។ ខ្ញុំមានTonនៃបទចម្រៀងថ្មី ហើយខ្ញុំពិតជារំភើប នឹងចង់បង្ហាញវាទៅ ដល់អ្នកគ្រប់គ្នាបានឃើញ!” ។ ជាក់ស្តែងសំបុត្រក្នុងការ ចូលទស្សនាការប្រគុំតន្តី្ររបស់James ក៏ត្រូវបានដាក់លក់នៅលើ AXS និងEventbrite ផងដែរ៕

តារាប្រុសJames Lee
តារាប្រុសJames Lee
តារាប្រុសJames Lee
តារាប្រុសJames Lee
តារាប្រុសJames Lee
ការ​ប្រគុំ​តន្ត្រី​របស់​តារាប្រុសJames Lee ក្នុង​ពេល​ឆាបៗ​នេះ​
ដៃ​របស់​James បន្ទាប់​ពី​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​
ដៃ​របស់​James បន្ទាប់​ពី​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]