ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ព្រីនស៍ស៊ុបភើម៉ាឃីត បានចាប់ដំណើរការបើកសាខាថ្មី ដែលជាសាខាទី ៧ របស់ខ្លួន មានទីតាំងនៅលើផ្លូវ ១៩៩ ទល់មុខនឹងវិទ្យាល័យទទួលស្វាយព្រៃ រួមជាមួយនឹងកាដូពិសេស ដោយមានការបញ្ចុះតម្លៃលើមុខទំនិញរបស់ខ្លួនរយៈពេល ១ អាទិត្យចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩។ 

ព្រីនស៍ស៊ុបភើម៉ាឃីត សាខាទី ៧

ក្នុងនោះដែរ បើតាមការបញ្ជាក់របស់លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើបព្រីនស៍ ស៊ុបភើម៉ាឃីត ក្នុងឱកាសពិធីសម្ពោធសាខាថ្មីទី ៧ នេះ បានឲ្យដឹងថា៖ 

“មូលហេតុដែលនាំឱ្យយើងបន្ថែមសាខាថ្មីក្នុងម្តុំទួលស្វាយព្រៃនេះ ក៏ព្រោះថាទីតាំងនេះ គឺជាទីតាំងដែលមានការរីកចម្រើនខ្លាំង និងចង់បំពេញតម្រូវការដល់អតិថិជនដែលរស់នៅម្តុំនេះឲ្យកាន់តែច្រើន។ ហើយសម្រាប់ការសម្ពោធសាខាទី ៧ ថ្មីនេះដែរ ព្រីនស៍ស៊ុបភើម៉ាឃីតនឹងមានការបញ្ចុះតម្លៃពិសេសជូនដល់អតិថិជន ដែលបានធ្វើការជាវទំនិញពីសាខាថ្មីនេះ ហើយប្រម៉ូសិននេះគឺមានរយៈពេល១អាទិត្យ”។

លោកបានបន្តទៀតថា៖ 

“មកទល់នឹងពេលនេះ ព្រីនស៍ស៊ុបភើម៉ាឃីតមានសាខាចំនួន ៧ ទីតាំងហើយនៅក្នុងរាជធានីភ្នំពេញ ហើយចំពោះទឹកប្រាក់ដែលបានវិនិយោគទៅលើសាខាទាំងនេះ ពួកយើងបានចំណាយអស់ ៥ លានដុល្លារ។ ហើយគម្រោងរបស់ពួកយើង គឺបង្កើតសាខាឲ្យបាន ១០ សាខាបន្ថែមទៀត ក្នុងរយៈពេលមួយឆ្នាំ។ ឯចំណែកក្នុងពេលឆាប់ៗខាងមុខនេះ ពួកយើងនឹងមានគម្រោងបើកសាខាថ្មី២បន្ថែមទៀត នៅក្នុងខេត្តព្រះសីហនុផងដែរ”។
លោក ឈិន ចិពីង

ផ្សារទំនើបព្រីនស៍ស៊ុបភើម៉ាឃីត គឺជាផ្សារទំនើបដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ជាមួយនឹងមុខទំនិញជាច្រើនមុខនាំចូលពីបរទេសមានដូចជា បន្លែ និងផ្លែឈើស្រស់ៗជាច្រើនមុខ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ រាល់មុខទំនិញទាំងអស់ អតិថិជនអាចធ្វើការកុម្ម៉ង់តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ព្រីនស៍ស៊ុបភើម៉ាឃីត ដែលមានឈ្មោះថា Prince Supermarket ដោយមានការដឹកជញ្ចូនដោយឥតគិតថ្លៃផងដែរ។

គួរបញ្ជាក់ដែរថា សម្រាប់សាខាថ្មីទី ៧ នេះ មានទីតាំងនៅលើផ្លូវ ១៩៩ ជិតនឹងវិទ្យាល័យទួលស្វាយព្រៃ គឺជាសាខាដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន Prince Real Estate Group៕ 

ព្រីនស៍ស៊ុបភើម៉ាឃីត សាខាទី ៧
ព្រីនស៍ស៊ុបភើម៉ាឃីត សាខាទី ៧
ព្រីនស៍ស៊ុបភើម៉ាឃីត សាខាទី ៧
ព្រីនស៍ស៊ុបភើម៉ាឃីត សាខាទី ៧
ព្រីនស៍ស៊ុបភើម៉ាឃីត សាខាទី ៧
ព្រីនស៍ស៊ុបភើម៉ាឃីត សាខាទី ៧
ព្រីនស៍ស៊ុបភើម៉ាឃីត សាខាទី ៧
ព្រីនស៍ស៊ុបភើម៉ាឃីត សាខាទី ៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]