សិង្ហបុរី៖ រដូវកាលថ្មី ២០១៩-២០២០ ជិតមកដល់ ខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Luke Shaw បានព្រមានធ្ងន់ៗទៅកាន់ Liverpool និង Manchester City។ និយាយក្នុងកម្មវិធីមួយនៅឯប្រទេសសិង្ហបុរី Shaw បាននិយាយថា ពិភពលោកនឹងឃើញអ្វីប្លែករបស់ Man UTD នារដូវកាលថ្មី។

កីឡាករ Luke Shaw

“សម្រាប់រដូវកាលនេះ គឺជាអ្វីថ្មីមួយរបស់ Manchester United។ ពួកគេ (City និង Liverpool) នឹងមិនងាយស្រួលដូចរដូវកាលមុនទៀតនោះទេ។ មនុស្សជាច្រើនកំពុងតែមិនទុកចិត្តពួកយើង ប៉ុន្តែពួកគេអាចរង់ចាំមើលបាន។ ពួកយើងដឹងថា ពួកយើងមានសមត្ថភាពក្នុងការធ្វើវា និងពួកយើងនឹងមានរដូវកាលមួយដ៏ល្អ។ វានឹងក្លាយទៅជា Man UTD ថ្មី ជាពិសេសជាមួយគំនិតថ្មីរបស់អ្នកចាត់ការ។” ការលើកឡើងរបស់ Luke Shaw ។

កីឡាករ Luke Shaw

ខ្សែការពារវ័យ ២៤ឆ្នាំ បានយកការប្រកួតជាមួយ Inter Milan កាលពីម្សិលមិញនេះ មកធ្វើជាឧទារហណ៍មួយ ដោយគេបានរៀបរាប់ថា “ការប្រកួត (ទល់នឹង Inter) ខ្ញុំមានអារម្មណ៍ថាពួកយើងធ្វើល្អបានច្រើនជាងពីពេលមុន។ កាលពីរដូវកាលមុនពួកយើងគ្រប់គ្រងបាល់មិនបានល្អ ប៉ុន្តែពេលនេះពួកយើងធ្វើបានល្អច្រើន។ ពួកយើងអាចលេងជាក្រុមតាមដែលអ្នកចាត់ការចង់បាន។ ខ្ញុំមិនមានការចម្លែកអ្វីនៅក្នុងចិត្តទេ នៅពេលដែលប្រកួតដំបូងពួកយើងធ្វើបានល្អដូចនេះ។”

កីឡាករ Luke Shaw

គួរបញ្ជាក់ដែរថា Manchester United បញ្ចប់រដូវកាលមុននៅក្របខណ្ឌ Premier League ដោយឈរចំណាត់ថ្នាក់លេខ ៦ ប៉ុណ្ណោះ និងមិនមានឱកាសលេងពានរង្វាន់ UEFA Champions League នារដូវកាលថ្មីនេះទេ៕

ប្រភព៖ Fox Sport Asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]