ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​យក​កាំបិត​ភ្ជង់​ក​ខ្លួនឯង ប៉ុនប៉ង​សម្លាប់​ខ្លួន ខណៈ​ត្រូវ​គេ​សង្ស័យ​ថា​បែក​ថ្នាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្សារ​ចិន តាម​បណ្ដោយ​ផ្លូវ​អូរ​១ ស្ថិត​ក្នុងភូមិ​អូរ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

បុរស​ខាងលើ​ឈ្មោះ ​ភិន នេ​ត អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា បុរស​ដែល​យក​កាំបិត​ភ្ជង់​ក​ខ្លួនឯង ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខាងលើ​នេះ ទើបតែ​ចេញពី​ពន្ធនាគារ​បាន​ប្រមាណ​ជាង​២​ខែ​ប៉ុណ្ណោះ​។

​ពេល​ឃើញ​សភាព​បុរស​ម្នាក់​ខាងលើ​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​បែក​ថ្នាំ ដោយ​យក​កាំបិត​ភ្ជង់​ក​ខ្លួនឯង ប៉ុនប៉ង​សម្លាប់​ខ្លួន​បែប​នេះ ធ្វើ​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​កងរាជអាវុធហត្ថ​និង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឱ្យ​​ចុះ​មក​ជួយ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ជា​បន្ទាន់​ផងដែរ ​ព្រោះពួកគាត់មានការព្រួយ​បារម្ភ​​ខ្លាចក្រែង​​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​ដែល​នឹក​ស្មាន​មិន​ដល់​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]