ថៃ៖ ជាការពិតណាស់ រយៈពេលជាង៣ឆ្នាំមកហើយ ដែលតារាសម្ដែងស្រី កញ្ញា Min Pechaya និងកម្លោះអ្នកមានទ្រព្យដែលជាមិត្តប្រុសរបស់តារាស្រីរូបនេះ បានទាក់ទងនិងស្វែងយល់ចិត្តគ្នាផងដែរ។

យ៉ាងណាមិញ នៅក្នុងរយៈពេលជាង៣ឆ្នាំនៃទំនាក់ទំនងស្នេហា របស់តារាសម្ដែងស្រី កញ្ញា Min Pechaya ហាក់មិនធ្លាប់បង្ហើបពីរឿងរៀបមង្គលការសោះឡើយ ប៉ុន្តែស្រាប់តែថ្មីៗនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបន្ទាប់ពីត្រូវបានក្រុមអ្នកកាសែត សួរទាក់ទងនឹងរៀបការភ្លាម ស្រាប់តែតារាស្រីរូបនេះ បានឆ្លើយយ៉ាងមិនស្ទាក់ស្ទើរចិត្តថា រូបនាងរង់ចាំតែមិត្តប្រុសមកសុំនាងរៀបការតែប៉ុណ្ណោះ ដោយសុំបែបSurpriseខ្នាតធំៗតែម្ដង។

គួរម្លឹកផងដែរថា កាលពីប៉ុន្មានសប្ដាហ៍មុន តាមរយៈការផ្ដល់កិច្ចសម្ភាសន៍មួយ មិត្តប្រុស Min បានបង្ហើបរឿងចង់សុំតារាស្រីរូបនេះរៀបការដែរ ប៉ុន្តែដោយសារកន្លងមកឲ្យតែលោកនិយាយរឿងនេះ គឺថាតារាស្រី កញ្ញាMin តែងតែខឹងលោកជានិច្ច រហូតមកទល់ពេលនេះ ស្រាប់តែម្ចាស់ខ្លួន ចេញមកបើកភ្លើងខៀវឲ្យតែម្ដង៕ 

Min
Min
Min និងមិត្តប្រុស
Min និងមិត្តប្រុស
Min និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]