កូរ៉េខាងត្បូង៖ ទើបតែមានការប្រកាសថ្មីៗនេះថា តារាសម្តែងប្រុសLee Joon Gi នឹងបង្ហាញខ្លួនជាពិសេស ក្នុងភាគទី៣នៃរឿង« Hotel Del Luna »ហើយមូល​ហេតុ​មួយ​ដែល​តារា​ប្រុស​រូប​នេះ ​យល់​ព្រម​ចូលរួមសម្តែង​ក៏ព្រោះ តែតារាស្រីIU ដែរ។

តារាសម្តែងNamnoo បានប្រាប់ដល់អ្នកសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី១៨ ខែកក្កដា នេះថា “តារាប្រុសLee Joon Gi នឹងបង្ហាញខ្លួនជាពិសេស ក្នុងភាគទី៣នៃភាពយន្ត«Hotel Del Luna» ដែលកំពុងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍tvN  ហើយភាគនេះក៏នឹង ត្រូវចាក់ផ្សាយនៅថ្ងៃសៅរ៍ អាទិត្យ នេះផងដែរ”។

ខាងភ្នាក់ងារ របស់តារាសម្តែងប្រុសLee Joon Gi បានបញ្ជាក់បន្ថែមថា”ការដែល​Lee Joon Gi សម្រេចចិត្តបង្ហាញខ្លួន ជាពិសេសក្នុងភាពយន្តនេះ ក៏ព្រោះតែទំនាក់ទំនងរបស់គេនិងតារាស្រីIU មានការរាប់អានគ្នាយ៉ាងល្អ”។ 

គួរបញ្ជាក់ផងដែរថា តារាប្រុសLee Joon Gi និងIU ពួកគេទាំងពីរធ្លាប់បាន ចូលរួមសម្តែងនៅក្នុងរឿង«Moon Lovers» ជាមួយគ្នាកាលពីឆ្នាំ២០១៦ ហើយមិត្តភាពរបស់ពួកគេ ក៏បានរក្សារហូតមកដល់ពេលនេះផងដែរ។ ពួកគេតែងតែបង្ហាញវត្តមានជាមួយគ្នា ដូចជាការជួបជុំអ្នកគាំទ្រ ផ្ញើរថយន្តម្ហូបអាហារដើម្បី គាំទ្រគ្នាទៅវិញទៅមកជាដើម ហើយកាលពីឆ្នាំមុន ពួកគេក៏បានចូលរួមកម្មវិធី Knowing Bros ជាមួយគ្នាផងដែរ៕   

Lee Joon Gi និងIU
Lee Joon Gi និងIU
Lee Joon Gi និងIU
Lee Joon Gi និងIU
ឈុតក្នុងរឿង«Moon Lovers»
IU បានផ្ញើរថយន្តដើម្បីគាំទ្រតារាប្រុសLee Joon Gi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]