ភ្នំពេញ៖ នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារស្រាបៀរថៃហ្គ័រដឹកនាំក្រុមម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត «Tiger Street Football Festival 2019» ដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបជាមួយកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក «Ronaldo de Assis Moreira» ដែលគេស្គាល់ជាទូទៅថា «Ronaldinho» នៅក្នុងប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចទៅប្រទេសប្រេស៊ីល

កំពូលកីឡាករបាល់ទាត់ជាតិប្រេស៊ីលរូបនេះ ដែលជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំ២០១៩ «Tiger Street Football Festival» នឹងទទួលស្វាគមន៍ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ «A» ដែលជាក្រុមម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត «Tiger Street Football Festival 2019» និងក្រុមការងារស្រាបៀរថៃហ្គ័រ ដែលដឹកនាំដំណើរទស្សនកិច្ចនេះ។

ដំណើរទស្សនកិច្ចទៅប្រទេសប្រេស៊ីល

ក្នុងដំណើរទស្សនកិច្ចនេះ សមាជិកទាំងអស់នៃក្រុមម្ចាស់ជើងឯកនឹងមានឱកាសពិសេសអស្ចារ្យចូលទស្សនាផ្ទាល់នូវការប្រកួត១ភាគ៤ផ្ដាច់ព្រ័ត្ររវាងក្រុម Flamengo និង Athletico Paranaense ក្នុងក្របខ័ណ្ឌពានរង្វាន់ប្រេស៊ីល (Copa do Brasil) ទៅលេងឆ្នេរសមុទ្រ Copacabana ឡើងភ្នំ Corcovado ជាពិសេសអញ្ជើញទៅលេងវិមានរបស់កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho និងកម្មវិធីពិសេសជាច្រើនទៀតក្នុងក្នុងដំណើរទស្សនកិច្ចពិសេសនេះ។

ដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃចាប់ពី ១៧ រហូតដល់ថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីកំពូលកីឡាករបាល់ទាត់ លំដាប់ពិភពលោក Ronaldinho ។

ចំពោះព័ត៌មានលម្អិតអំពីកម្មវិធីដំណើរទស្សកិច្ចក្រុមម្ចាស់ជើងឯក Tiger Street Football Festival 2019 នៅប្រទេសប្រេស៊ីល សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ។

សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ ៕

ដំណើរទស្សនកិច្ចទៅប្រទេសប្រេស៊ីល
ដំណើរទស្សនកិច្ចទៅប្រទេសប្រេស៊ីល
ដំណើរទស្សនកិច្ចទៅប្រទេសប្រេស៊ីល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]