ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ហាងលក់សម្លៀកបំពាក់ និងបើកកន្លែង «វីង» វេលុយមួយកន្លែង ត្រូវជនបិទម៉ាស់មុខបានបន្លំចូលលុយអស់ជិត១០លានរៀល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ប៉ុន្តែបានបន្សល់ទុកនូវរូបភាពជនសង្ស័យនៅក្នុងកាមេរ៉ាសុវត្ថិភាព ដើម្បីជាទុកសម្រាប់សមត្ថកិច្ចតាមក្របួច។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះលក់សម្លៀកបំពាក់ ដែលមានបើកទីតាំង «វីង» វេរលុយផងនោះ គឺមានយីហោ «ចែរើយ» ដែលមានម្ចាស់ឈ្មោះ ជុំ សារើយ ភេទស្រី អាយុ៣៩ឆ្នាំ។ ហើយគេនូវមិនទាន់ស្គាល់សាវតាជនសង្ស័យនោះនៅឡើយទេ តែរូបរាង ភិនភាគ និងសម្លៀកបំពាក់ត្រូវបានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពយ៉ាងច្បាស់ក្រឡែត។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនកើតហេតុ ជនសង្ស័យបិទម៉ាស់មុខនេះ បានដើរចូលទៅក្នុងហាងលក់ទំនិញនោះធ្វើជារកទិញសម្លៀកបំពាក់ រួចដើរបង្ហូសចូលទៅក្នុងផ្ទះបន្លំលួចយកលុយមួយស្បោង ហើយភៀសខ្លួនចេញក្រៅវិញយ៉ាងរហ័ស គេចបាត់ដោយសុវត្ថិភាព ដោយសារតែម្ចាស់ធ្វេសប្រហែសមួយពេល។
បើតាមរបាយការណ៍បឋមអំពីទឹកប្រាក់ដែលបាត់បង់ដែលម្ចាស់ផ្ទះរៀបរាប់ប្រាប់សមត្ថកិច្ចថា គឺមានប្រាក់ខ្មែរចំនួន៨លានរៀល និងប្រាក់ដុល្លារចំនួន ២,០១០ដុល្លារ។ ហើយពេលនេះសមត្ថកិច្ចកំពុងសួរនាំម្ចាស់ផ្ទះរងគ្រោះ និងត្រួតពិនិត្យរូបភាពជនសង្ស័យដែលបន្សល់ទុកនៅក្នុងកាមេរ៉ាសុវត្ថិភាព ប៉ុន្តែសមត្ថកិច្ចជំនាញហាក់មិនទាន់កំណត់បាននូវភិនភាគជនដៃដល់នេះនៅឡើយទេ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]