កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗ អតីតអ្នកបម្រើការលើយន្តហោះម្នាក់ ដែលមានឈ្មោះថាKim Sudal បានចេញមុខទម្លាយនៅអត្តចរឹកឈ្លើយ របស់តារាកូរ៉េមួយចំនួន ក្នុងអំឡុងពេលដែលនាង កំពុងបម្រើការលើយន្តហោះនោះ។

នាងបានចាប់ផ្តើមនិយាយ ពីបទពិសោធន៍ដ៏អស្ចារ្យរបស់នាង ជាមួយក្រុមចម្រៀងមកពីSM Entertainment ដែលមានតារាមួយចំនួន ដូចជាក្រុម TVXQ ក្រុម Grils’Generation​ក្រុម EXO និង Super Junior ជាដើម។ Kim Sudal បាននិយាយ​ថា«ពួកគេមានអត្តចរិតថ្លៃថ្នូរ ទៀងទាត់ពេលវេលា ហើយក្រុមការងាររបស់ពួកគេ ក៏រួសរាយរាក់ទាក់ផងដែរ»។

នាងបានពន្យល់បន្ថែម អំពីអត្តចរិតរបស់ក្រុម ចម្រៀងTVXQ នៅលើយន្តហោះ«ពួកគេគឺពិតជាមាន ប្រជាប្រិយភាពខ្លាំងណាស់ក្នុង ចំណោមអ្នកដែលបម្រើការ លើយន្តហោះនោះ ពីព្រោះនៅពេលដែលរៀបចុះ ពីយន្តហោះពួកគេថែមទាំង ជួយបត់ភួយទៀតផង មុនពេលដែលពួកគេរៀបចេញទៅ»។

បន្ទាប់មកនាងក៏បាននិយាយ ទៅដល់តារាផ្សេងទៀត​ ដែលនាងធ្លាប់មានបទពិសោធន៍ ដ៏អាក្រក់ជាមួយពួកគេ។ នាងបាននិយាយពី អ្នកចម្រៀងបុរសទោលវ័យចំណាស់ម្នាក់​ ដែលមិនសូវចេញមុខប៉ុន្មានទេ ពេលបច្ចុប្បន្ន។ នាងបាននិយាយថា "គាត់នៅជក់បារីក្នុងបន្ទប់ ដែលធ្វើឲ្យយន្តហោះមិនអាចហោះហើរបាន ពីព្រោះតែចាំរូបគាត់"

អ្នកបម្រើការទាំងអស់ បានចេញទៅដើម្បី រកតារាប្រុសរូបនោះ ដើម្បីអាចបិទទ្វារយន្តហោះ ចេញដំណើរបាន។ Kim Sudal បាននិយាយថា នាងបានរកឃើញតារារូបនោះ នៅក្នុងបន្ទប់ជក់បារី ហើយនាងបានបញ្ជាក់ប្រាប់ថា ឲ្យតារាប្រុសរូបនោះ ត្រឡប់ទៅកាន់យន្តហោះវិញ ពីព្រោះយើងត្រូវ ចេញដំណើរហើយ។ ក៏ប៉ុន្តែតារាប្រុសរូបនោះ បានឆ្លើយតបយ៉ាងឈ្លើយ មកកាន់នាងវិញថា «គាត់បាននិយាយថាថ្លង់ខ្លាំងណាស់ ‘តើអ្នកកំពុងតែមករដូវឬ? ហេតុអ្វីបានជាអ្នកសូញសាញច្រើនម្ល៉េះ»។

ហើយនាងក៏បាន លើកយកក្រុមតារាចម្រៀងប្រុស ផ្សេងទៀតដែលតែងតែ មកយឺត ធ្វើឲ្យអ្នកដំណើរ ទាំងអស់ត្រូវចាំពួកគេ នាងបញ្ជាក់ថាមានប៉ុន្មានក្រុម ប៉ុណ្ណោះដែលតែងតែបែបនេះ ។ 

នាង​បាន​បន្ត​​ទៀត​ថា​ «ខ្ញុំបានប្រាប់ឲ្យក្រុមចម្រៀង​ បុរសមួយក្រុមដាក់វ៉ាលី របស់ពួកគេនៅកន្លែងដាក់ឥវ៉ាន់ ហើយពួកគេក៏បាននិយាយមកខ្ញុំថា ‘ខ្ញុំ? អ្នកចង់ឲ្យខ្ញុំធ្វើរឿងបែបនេះ? អ្នកធ្វើវាទៅ’ ពេលនោះខ្ញុំក៏បាននិយាយថា នេះជាអ្វីដែលអ្នកដំណើរត្រូវតែធ្វើ ពេលនោះគេក៏ឲ្យក្រុម ការងារស្រីរបស់គេធ្វើវា»។

នាងក៏បាននិយាយបន្ថែមពី អត្តចរិតឈ្លើយរបស់តារាផ្សេង ទៀតថា“ពួកគេទំពារស្ករកៅស៊ូ ហើយបិទវានៅលើបង្កាន់ដៃកៅអី អង្គុយហើយខ្ជាក់សណ្តែកដី ពីមាត់ទៅអ្នកដែលអង្គុយខាងមុខជាដើម​”៕

ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖ 

Kim Sudal
Girl Generation
EXO
TVXQ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]