កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តដែលនិយមគាំទ្រវិស័យKpop បានជ្រាបមកហើយ ថាបច្ចុប្បន្ននេះ ក្រុមចម្រៀងនារីលំដាប់ជួរមុខប្រចាំប្រទេសកូរ៉េ BLACKPINK កំពុងតែទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់មហាជនគ្រប់មជ្ឍដ្ឋាន មិនថាតែនៅក្នុងទ្វីបអាស៊ី និងទ្វីបអ៉ីរ៉ុប។

ជាការពិតណាស់ ថ្វីត្បិតតែក្រុចម្រៀងស្រីស្អាតទាំង៤ដួងនេះ ទើបតែចូលប្រឡូកក្នុងវិស័យចម្រៀង មិនទាន់ទាំងបាន៣ឆ្នាំស្រួលបួលផង និងមានបទចម្រៀងត្រឹមតែ ១៥បទ យ៉ាងណាក្តី ប៉ុន្តែពួកគេពិតជាទទួលបានជោគជ័យយ៉ាងជោគជាំ នៅក្នុ​ងពិភពតន្រ្តី និងថែមទាំងបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តKpopជាច្រើនដង ថែមទៀតផង។

ជាក់ស្តែង កាលថ្មីៗនេះ ក្រុមចម្រៀង BLACKPINK មួយនេះ ក៏ទើបតែបានបំបែកកំណត់ត្រាមួយយ៉ាងថ្មីស្រឡាងផងដែរ ខណៈទើបតែ បញ្ចប់ការប្រគំតន្រ្តីទេសចរណ៍​ជុំវិញពិភពលោកប្រចាំឆ្នាំ២០១៩ ជាលើកដំបូងរបស់ខ្លួនភ្លាមៗ ដែលមានឈ្មោះថា «BLACPINK In Your area 2019 World Tour»។

ក្រុមចម្រៀង BLACKPINK

តួយ៉ាង នេះបើយោងតាមការបូកសរុបរបាយការណ៍ បានឲ្យដឹងថា ការប្រគំតន្រ្តីជុំវិញពិភពលោកជាលេីកដំបូងរបស់ BLACKPINK នេះ បានប្រព្រឹត្តឡើងចំនួន​ ២៣​ប្រទេស ៣២នៃការសម្តែង និងមានចំនួនអ្នកចូលទស្សនាសរុបរហូតដល់ទៅ ៣០២,៧០៩នាក់។ លើសពីនេះហើយសរុបពីប្រាក់ចំណូល បានគេការប្រគំតន្រ្តីលើកនេះ គឺសរុបបានរហូតដល់ទៅ ៤២,០០០,៧៣៨ ដុល្លារអាមេរិកឯណោះផងដែរ។

ជាក់ស្តែង តាមរយៈតួរលេខនៃប្រាក់ចំណូលនេះ បានធ្វើឲ្យ BLACKPINK ជាប់ចំណាត់ថ្នាក់លេខ២ទូទាំងពិភពលោក ក្លាយជាក្រុមចម្រៀងស្រី ដែលរកប្រាក់ចំណូលបានពីការប្រគំតន្ត្រី World Tour ច្រេីនជាងគេបំផុតនៅលេីពិភពលោក បន្ទាប់ពី Spice Girls ដែលជាក្រុមដែលមានមុខមានមាត់បំផុតប្រចាំប៉ែកអុឺរ៉ុប។ ហើយ BLACKPINK ក៏បានជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមក្រុមចម្រៀងនារីទាំងអស់ប្រចាំKPOP ផងដែរ ដែលរកប្រាក់ចំណូលបានច្រើនជាងគេ។

យ៉ាងណាមិញ យោងតាមការលើកឡើង របស់Jennie សមាជិកក្រុម BLACKPINK ដែលនាងបានលើកឡើងកាលពីថ្មីៗនេះ បានឲ្យដឹងថា ទាំងនេះត្រឹមតែជាការចាប់ផ្តើមរបស់ពួកគេតែប៉ុណ្ណោះ ហើយពួកគេសន្យាថានឹងមានអ្វីដែលថ្មីៗនិងអស្ចារ្យបន្ថែមទៀត សម្រាប់អ្នកគាំទ្ររបស់ពួកគេផងដែរ៕

ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK
ក្រុមចម្រៀង BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]