ថៃ៖ ជាដំណឹងដ៏ល្អដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាសម្តែងMew Nittha រំភើបយ៉ាងខ្លាំង ក្រោយលោកSaint សង្សារសំណព្វរបស់នាង លុតជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិក និងគួរឲ្យច្រណែន។

ដោយកាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ Mewបានផុសរូបមួយសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន បង្ហាញពីបរិយាកាសពេលដែលគូស្នេហ៍សុំរៀបការ ដោយភ្ជាប់ជាមួយពាក្យមួយឃ្លាខ្លីមួយថា «វាអាចនឹងលឿនបន្តិច ប៉ុន្តែខ្ញុំបាននិយាយថា យល់ព្រម»។ជាមួយគ្នានេះនៅក្នុងគណនីអ៊ីនស្តារក្រាមម៉ាក់របស់Mew ក៏បានផុសរូបដូចគ្នា ដោយភ្ជាប់ពាក្យមួយឃ្លាថា «ផុសរូបច្រើនបន្តិចហើយ! កូនស្រីលក់ចេញហើយចា៎»។

ក្រោយពីឃើញបែបនេះមានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅComment សម្តែងការរីករាយ និងជូនពរដល់ពួកគេទាំងពីរ។ ទៀតសោតគ្រប់គ្នាជឿថា មិនយូរទៀតទេនឹងបានលឺដំណឹងរឿងរៀបការ ពីគូស្នេហ៍មួយគូនេះជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រីMew និងលោកSaint បានប្រកាសថាពួកគេស្រលាញ់គ្នាជាសាធារណៈនៅខែកក្កដា ឆ្នាំ២០១៨។ គិតដល់មកពេលនេះរយៈពេល១ឆ្នាំហើយ ដែលគ្រប់គ្នាដឹងពីទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់ពួកគេ៕

សូមទស្សនារូបភាពខាងក្រោម៖  

Mew និងលោកSaint
Mew និងលោកSaint
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]