អង់គ្លេស៖ អតីតខ្សែប្រយុទ្ធកំពូលរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Wayne Rooney បានសរសើរអ្នកចាត់ការទូទៅរបស់ហង្សក្រហម Liverpool ដោយបានហៅលោក Jurgen Klopp ថា “បុគ្គលអស្ចារ្យ”។

កីឡាករ Rooney

អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់លោក Jurgen Klopp បានចូលខ្លួនមកដឹកនាំ Liverpool ក្នុងឆ្នាំ ២០១៥ ក្រោយជួយឲ្យ Borussia Dortmund ឈ្នះពានរង្វាន់ក្របខណ្ឌកំពូល Bundesliga ចំនួន ២ដង និង DFB-Pokal មួយដង ព្រមបានទាំងជួយឲ្យ Dortmund ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីរដូវកាល ២០១២-២០១៣។ 

លោក Klopp កាលនៅដឹកនាំ Dortmund

ជាមួយការដឹកនាំ Liverpool លោក Klopp បានជួយឲ្យក្រុមរហស្សនាមហង្សក្រហមរងជើងឯកពានរង្វាន់ UEFA Europa League ម្ដង កាលពីរដូវកាល ២០១៥-២០១៦ និងរងជើងឯក UEFA Champions League ក្នុងរដូវកាល ២០១៧-២០១៨។ ប៉ុន្តែកាលពីរដូវកាលមុន Klopp បានដឹកនាំ Liverpool ឲ្យក្លាយជាម្ចាស់ជើងឯកពានរង្វាន់ក្លិបអាជីពទីមួយនៅអឹរ៉ុនគឺ UEFA Champions League ក្រោយយកឈ្នះ Tottenham Hotspur ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ២-០។

លោក Klopp ពេលដឹកនាំ Liverpool

ជុំវិញការដឹកនាំជោគជ័យរបស់លោក Klopp យ៉ាងនេះ បានធ្វើឲ្យអតីតខ្សែប្រយុទ្ធរបស់ Man UTD និង Everton កីឡាករ Wayne Rooney ពិតជាមិនអាចមិនសរសើរលោកបាននោះទេ។

កីឡាករ Rooney និងលោក Klopp

ថ្លែងប្រាប់ទៅកាន់ Sport Bild អតីតជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយថា “Jurgen គឺជាអ្នកចាត់ការទូទៅមួយរូប ដែលកីឡាករទាំងអស់ចង់លេងជាមួយ។ អ្នកទាំងអស់គ្នាអាចឃើញ កីឡាកររបស់គាត់សប្បាយចិត្តក្នុងការលេងក្រោមការដឹកនាំរបស់គាត់។ ខ្ញុំធ្លាប់បានជួបគាត់ម្ដង គាត់ពិតជាបុគ្គលដ៏អស្ចារ្យមួយរូប។”

Rooney បន្តថា “កំហុសតែមួយរបស់គាត់ គឺការធ្វើការឲ្យ LFC (Liverpool Football Club) ហើយជោគជ័យនៅទីនោះ។ ខ្ញុំពិតជាសម្ដែងនូវការគោរពចំពោះ Jurgen Klopp ជាមួយអ្វីដែលគាត់បានទទួល មិនថាតែជាមួយ Liverpool នោះទេ Dortmund ក៏ដូចគ្នា។”  

កីឡាករ Rooney

ប្រភព៖ GOAL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]