ថៃ៖ ជឿកជាក់ថាមានបណ្ដាហ្វេនៗមិនតិចនោះទេ បានជ្រាបហើយថាកាលពីប៉ុន្មានថ្ងៃមុននេះតារាសម្ដែងស្រីនិងជាពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា ថន លក្ខិណា បានធ្វើដំណើរទៅកាន់ប្រទេស ថៃ ជាមួយនឹងម្ដាយរបស់ខ្លួន ពោរពេញទៅដោយស្នាមញញឹមគ្រប់គ្នា។

ជាមួយគ្នានេះផងដែរ កញ្ញា ថន លក្ខិណា និងម្ដាយរបស់នាង ធ្វើដំណើរទៅកាន់ប្រទេស ថៃ លើកនេះគឺដើម្បីចូលរួមក្នុងកម្មវិធី បើកដំណើរការហាងថ្មី បងថ្លៃរបស់ខ្លួន ក្នុងស្រុកថៃ។

តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនោះ គឺ ពិធីការិនីសម្បូរពាក្យសម្ដី ថន លក្ខិណា និងក្រុមគ្រួសារ បាននាំគ្នាដើរលេងលើទឹកដីប្រទេស ថៃ លើវាលស្មៅយ៉ាងខៀវស្រងាត់ មើលទៅពិតជាស្រស់ស្អាតខ្លាំង។

ក្រៅពីរូបភាពអនុស្សាវរីយ៍របស់ ថន លក្ខិណា និងក្រុមគ្រួសារនោះ គេសង្កេតឃើញមានបណ្ដាអ្នកគាំទ្រជាច្រើន បានលាន់មាត់សរសើរទៅកាន់ ម្ដាយនាងថា លេងខ្លួនមិនឲ្យចាញ់កូនៗប៉ុន្មានទេ ទោះវ័យកាន់តែជ្រេក៏ដោយ៕

តោះទៅទស្សនា រូបភាពទាំងអស់គ្នា៖  

ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា
ថន លក្ខិណា និងបងស្រី
ថន លក្ខិណា និងគ្រួសារ
ថន លក្ខិណា និងគ្រួសារ
ថន លក្ខិណា និងគ្រួសារ
ថន លក្ខិណា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា