កូរ៉េខាងត្បូង៖ កាលពីពេលកន្លងទៅនេះSHINee-Minho បានចូលរួមកម្មវិធីជជែកកម្សាន្ត ​របស់វិទ្យុមួយដែលមានឈ្មោះថា «Moon Hee Jun’s Music show» ដែល​និយាយអំពីគម្រោងទៅថ្ងៃអនាគតរបស់ពួកគេ។

នៅពេលនោះពីធីករ ក៏បានសួរអំពីគម្រោងរបស់ពួកគេនៅ​ថ្ងៃ​ខាង​មុខ​​ Minho ក៏បានឆ្លើយភ្លាមថារូបគេនឹង មានគម្រោងបង្កើតគ្រួសារ នៅ​ពេលដែល​គេ​មាន​អាយុ៣០។

Minhoបានលើកឡើង​ថា “ក្នុងអាយុ៣០​ ខ្ញុំនឹងនៅ​បន្តធ្វើការផ្សព្វផ្សាយ ក្រុមរបស់ពួកយើង មាន​ការសម្តែងខ្លះៗ និងរឿងផ្ទាល់ខ្លួនមួយចំនួន។ ដូចគ្នាដែរខ្ញុំនឹងរៀបចំបង្កើតគ្រួសារមួយ សម្រាប់ខ្លួនឯងមុនពេល ដែលខ្ញុំឈានដល់វ័យ៤០ឆ្នាំ”។

នៅពេលនោះMoon Hee Jun ក៏បានបន្ថែមថាវាដូចជាលឿនបន្តិចហើយ សម្រាប់​Minho ដែលត្រូវរៀបការ ពេលនោះMinho បានបកស្រាយថាអ្វីដែលរូបគេចង់បាន គឺរៀបឲ្យបានឆាប់។ Minho ”ខ្ញុំមានក្តីប្រាថ្នាថា នឹងបង្កើតគ្រួសារដែលប្រកបដោយ ភាពរីករាយមួយ។ ជាកាពិត ខ្ញុំពិតជាចង់រៀបការឲ្យបានឆាប់”។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំនេះMinho ទើបតែមានអាយុ២៩ឆ្នាំប៉ុណ្ណោះ។ Minho ចូលជាសមាជិក ក្រុមចម្រៀងបុរសSHINee ដំបូងកាលពីឆ្នាំ២០០៨ ហើយក្រោយមករូបគេក៏បានបង្ហាញមុខ​ ក្នុងខ្សែ​ភាព​យន្ត​របស់KBS ដំបូងដែលមានចំណងជើងថា​«Pianist»ក្នុងឆ្នាំ២០១០ និងរឿង «Hwarang»ដែលទើបតែបញ្ចប់ទៅនាពេលថ្មីៗនេះ៕ 

SHINee-Minho
SHINee-Minho
SHINee-Minho
រឿង Pianist
រឿង Hwarang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]