ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា កាលពីប៉ុន្មានខែមុននេះ តារាសម្ដែងស្រី កញ្ញា Tangmo បានប្រកាសនឹងជួយដល់អតីតតារាសម្ដែងស្រី កញ្ញា Tai ដែលបានធ្លាក់ខ្លួនសឹងមិនគួរឲ្យជឿ ដោយសារតែការប្រើប្រាស់គ្រឿងញៀន ឲ្យជាសះស្បើយនឹងអាចចូលប្រឡូកក្នុងវិស័យសិល្បៈវិញ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ក្រោយពេលតារាស្រី កញ្ញា Tai បានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ មករយៈពេលជាង៤ខែមកនេះ ហើយជាពិសេសនោះ គឺការជួយផ្គត់ផ្គង់ចំពោះការព្យាបាលទាំងស្រុងពីតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា Tangmo ដោយស្ថានភាពរបស់តារាស្រីរូបនេះនៅពេលបច្ចុប្បន្ន ឃើញថាបានប្រសើរឡើងច្រើនខ្លាំងណាស់ ខណៈដែលថ្មីៗនេះ រូបនាងអាចប្រើប្រាស់ទូរស័ព្ទខលជាវីដេអូ ជាមួយនឹងតារាស្រី កញ្ញា Tangmo បានដូចជាមនុស្សធម្មតាទៅហើយផងដែរ។

ជាមួយនឹងដំណឹងមួយនេះ បានធ្វើឲ្យមហាជនជាច្រើន បានសម្ដែងការអបអរសាទរ និងបានសរសើរចំពោះទឹកចិត្តដ៏ធំធេងរបស់តារាសម្ដែងស្រី កញ្ញា Tangmo ជាខ្លាំង ដែលបានជួយសង្គ្រោះដល់តារាស្រី កញ្ញា Tai ឲ្យបានជាសះស្បើយ ដោយនេះអាចនិយាយបានថា ដូចជាការផ្ដល់ជីវិតថ្មីមួយទៀត ដល់តារាស្រីរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Tangmo
Tai
Tai
Tai
Tai
ស្ថានភាព Tai នាពេលបច្ចុប្បន្ននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]