កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ សមាជិកក្រុមBLACKPINK មានដូចជា Jennie Jisoo Rosé បានបង្ហាញវត្តមាន នៅក្នុងព្រលានយន្តហោះ Incheon ដើម្បីធ្វើដំណើរទៅប្រគំតន្ត្រី នៅក្នុងប្រទេសថៃ។

ក្នុងពេលនោះ គេសង្កេតឃើញថាJennie បានលេងស្ទាយ៍អាវពណ៌ផ្កាឈូក ជាមួយ​នឹងសំពត់ពណ៌ខ្មៅ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរ ពីសម្រស់ និងភាពលេចធ្លោគួរឲ្យស្រលាញ់របស់នាង ក្នុងសម្លៀកបំពាក់មួយឈុតនេះ។ ហើយអ្នកខ្លះបានលើកឡើងថា ត្រឹមត្រូវណាស់នាងជ្រើសរើស សម្លៀកបំពាក់ពណ៌ផ្កាឈូកនិងខ្មៅដើម្បីឲ្យត្រូវនឹងឈ្មោះក្រុម BLACKPINK ហើយនាងពិតជាសមខ្លាំងណាស់ជាមួយសម្លៀកបំពាក់មួយឈុតនេះ។

គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីរបស់BLACKPINK នឹងចាប់ផ្តើមនៅថ្ងៃទី១៣ ១៤ខែកក្កដាខាងមុខនេះ ហើយចំនួនសំបុត្រទាំងពីរថ្ងៃ ត្រូវបានដាក់​លក់អស់គ្មានសល់ ដោយមានការគាំទ្រច្រើន ខាងកម្មវិធីបានបន្ថែមShow សម្រាប់ថ្ងៃទី១២ នេះមួយថ្ងៃទៀតចាប់គឺចាប់​ ពីម៉ោង៨ល្ងាច នៅទីតាំងដដែល៕  

Kim Jennie at Incheon airport
Kim Jennie at Incheon airport
Kim Jennie at Incheon airport
Kim Jennie at Incheon airport
Kim Jennie at Incheon airport
Kim Jennie at Incheon airport
Kim Jennie at Incheon airport
Kim Jennie at Incheon airport
Kim Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]