ភ្នំពេញ៖ រំដួលលិចទឹក ដែលជាអ្នកច្នៃម៉ូត សម្លៀកបំពាក់ អមដោយការផាត់មុខបែបប្លែកៗ តែងតែធ្វើឲ្យមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើស្នាដៃរបស់រូបគេ។

ក្រៅពីនេះ រំដួលលិចទឹក បានចូលរួមចំណែក ក្នុងកម្មវិធីសប្បុរសធម៌ជាច្រើន ដែលជាសកម្មភាពដ៏ប្រពៃ និងគួរយកគំរូទៀតផង។ យ៉ាងណាមិញ បន្ទាប់ពីការខិតខំប្រឹងប្រែង អស់រយៈពេល ជាយូរមកហើយ ស្រាប់តែ រំដួលលិចទឹក ទទួលបានភាពជោគជ័យដ៏ធំមួយ។

កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុករបស់ អ្នកច្នៃម៉ូតរូបនេះ បានបង្ហោះនូវរូបភាព ៣សន្លឹកអមដោយ សារដ៏មានអត្ថន័យរំភើប ដែលរូបគេ បានក្លាយទៅជា «ទូតសុឆន្ទៈ មហោស្រពសិល្បៈ ដើម្បីសន្តិភាព»

ក្នុងនោះដែរ រំដួលលិចទឹក ក៏បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលបានរួមចំណែកក្នុងការលើកស្ទួយ វិស័យសិល្បៈ វប្បធម៌ខ្មែរ តាមរយៈតួនាទីមួយនេះ និងជាឱកាសកម្រដែលមានការជួបជុំយ៉ាងធំ ពីសំណាក់សិល្បករ ព្រមទាំងពុក ម៉ែ បងប្អូន ដើម្បីស្វែងយល់ពី ទម្រង់សិល្បៈខ្មែរ និងតួនាទីសិល្បៈ ក្នុងការកសាងសន្តិភាព ថែមផងដែរ។ 

ក្រោយពីឃើញបែបនេះហើយ ហ្វេនៗរបស់ រំដួលលិចទឹក ក៏មានការរំភើបចំពោះរូបគេដូចគ្នា និងបានបញ្ចេញមតិ អបអរសាទរយ៉ាងច្រើនទៀតផង៕

រំដួលលិចទឹក
រំដួលលិចទឹក
រំដួលលិចទឹក ពេលធ្វើសកម្មភាពសប្បុរសធម៌
រំដួលលិចទឹក ពេលធ្វើសកម្មភាពសប្បុរសធម៌
រំដួលលិចទឹក
រំដួលលិចទឹក
រំដួលលិចទឹក
សារដែល រំដួលលិចទឹកបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រំដួល លិចទឹក