រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​៤​នាក់ បន្ទាប់​ពីនគរបាល​​នាំ​យក​ទៅ​សាកសួរ​ ទើប​ដឹង​ថា​ក្រុម​នេះ​ មិនធម្មតា​ឡើយ​ ​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​លួច ឆក់ ប្លន់ បាន​សម្រេច​រហូត​ដល់​ទៅ​ជិត​២០​លើក នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ការឃាត់ខ្លួនធ្វើឡើង ​ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​ឆ្លង កាត់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០ ​កក្កដា ឆ្នាំ​២០១៩ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​​ជនសង្ស័យ​ទាំង​៤​នាក់​ ១-ឈ្មោះ ឡូញ មីង​សែង អាយុ​១៧​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-ឈ្មោះ ប៉ែន វិ​រៈ​អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ៣-ឈ្មោះ ឈួ​ន ចំ​រ៉ុ​ង អាយុ​១៨​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៤​-ឈ្មោះ ចាន់ ប្រុស​ពេជ្រ អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ 

ក្នុង​នោះ​ កម្លាំង​នគរបាល​​​ដកហូត​បា​ម៉ូតូ​២​គ្រឿង ម៉ាក Honda Dream C125 ស៊េរី​ឆ្នាំ​២០១៥ ព​ណ៍​ខ្មៅ​ពាក់ ស្លាក​លេខ​ភ្នំ​ពេ 1FC-4284 និង​ម៉ាក Honda C110 ស៊េរី​ឆ្នាំ​២០១២ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​1FJ-5553​។

ប្រភព​ដដែល​បាន​បន្ត​ថា ជន​ស្ទាវ​សង្ស័យ​ទាំង​៤​នាក់​នេះ ​ជា​មុខសញ្ញា​ចោរកម្ម​ខាង​ឆក់​ និង​ប្លន់​យ៉ាង​សកម្ម​បំផុត​ ដោយ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​និង​ប្លន់​បាន​សម្រេច​រហូត​ដល់​ជិត​លើក​នៅ​ក្នុង​ខណ្ឌ​ចំនួន​២​ គឺ​នៅ​ក្នុង​ពោធិ៍​សែន​ជ័យ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ​ត្រង់​ចំណុច​មុខ​ក្លឹ​ប​មី​ត​ណាយ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ចំនួន​៣​លើក​។​និង​ជាង​១០​លើក​ទៀត​នៅ​ក្នុង​ខណ្ឌចំការមន​ហើយ​តែងតែបាន​គេចខ្លួន​រួច​រហូត​ទៀត​ផង​។

ដោយឡែក ​នៅ​លើក​ចុង​ក្រោយ​នេះ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០​ខែកក្កដា ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ឆ្លងកាត់​គោល​ដី​ត្រួតពិនិត្យ​អាវុធ​ជាត​៨​ផ្ទុះ ស្ថិត​នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ដោយ​មានការ​សង្ស័យ​នគរបាល​ឃាត់​ត្រួតពិនិត្យ​និង​សាកសួរ​ទើ​ធ្លាយ​ពី​សកម្មភាព​ឆក់ ប្លន់ ជិត​២០​លើក​ខាងលើ រួច​ហើយ​បាន​កសាង​សំណុំរឿង​ដើម្បី​ប​ញ​ហ​ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]