ចិន៖ អ្នករាល់គ្នាភាគច្រើនប្រាកដជាធ្លាប់ឃើញនិងស្គាល់លោកតាកំប៉ោងនៅតាមបណ្តាផ្ទះជាច្រើនមកហើយ មិនថាផ្ទះនោះកាត់ចិន ឬកាត់ខ្មែរនោះទេ។ ជាក់ស្តែងលោកតាកំប៉ោងនេះ មានភាពល្បីល្បាញគ្រប់តំបន់អាស៊ី ព្រោះតែមនុស្សម្នាជឿថា លោកតាអាចនឹងនាំសំណាងដល់ពួកគេ។

អ្វីដែលពិសេសទៀតនោះគឺថា មានបុរសម្នាក់អាចរកប្រាក់ចំណូលចិញ្ចឹមជីវិតបាន ដោយគ្រាន់តែអង្គុយ សើចញញឹម ដូចលោកតាកំប៉ោងប៉ុណ្ណោះ។

វីដេអូរបស់បុរសម៉ាប់ម្នាក់នេះ បាននិងកំពុងតែល្បីពេញបណ្តាញសង្គមចិន។ ជាក់ស្តែងគេជឿជាក់ថាវីដេអូនេះត្រូវបានថតនៅក្នុងប្រទេសចិន ហើយរូបលោកអាចរកប្រាក់ចំណូលបានជាច្រើន ដោយគ្រាន់តែអង្គុយ សើចញញឹម ប្រៀបដូចជាលោកតាកំប៉ោងអីចឹង។

បន្ថែមពីនេះទៀត យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ចាប់តាំងពីរូបលោកល្បីឈ្មោះនៅក្នុងស្រុកចិនមក លោកតែងតែត្រូវបានបណ្តាក្រុមហ៊ុនធំៗ និងមនុស្សម្នាអញ្ជើញលោកឱ្យទៅសម្តែងឱ្យពួកគេ ដោយគ្រាន់តែអង្គុយ សើចញញឹមតែប៉ុណ្ណោះ ព្រោះពួកគេជឿជាក់ថា ការធ្វើបែបនេះនឹងនាំសំណាងដល់ពួកគេ។

យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនយល់ថា ការធ្វើបែបនេះប្រៀបដូចជាការប្រមាថដល់លោកតាកំប៉ោងពិតអីចឹង៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

បុរសម៉ាប់ដែលមានរូបរាងដូចលោកតាកាប៉ោង
បុរសម៉ាប់ដែលមានរូបរាងដូចលោកតាកាប៉ោង
បុរសម៉ាប់ដែលមានរូបរាងដូចលោកតាកាប៉ោង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]