ម៉ាឡេស៊ី៖ ស្រីស្អាតម្នាក់ត្រូវបានចាញ់បោកគេ ដោយគេបានសន្យាថានឹងឱ្យប្រាក់នាងសរុបដល់ទៅ ៣,៦០០ដុល្លារ ឱ្យតែនាងព្រមថតរូបនិងវីដេអូស្រាតផ្ញើឱ្យគេ ប៉ុន្តែចុងក្រោយបែរជាត្រូវគេគំរាមយកប្រាក់ទៅវិញ។

យោងតាមប្រភពបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Lee អាយុ២៣ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកលក់នៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ក្នុងទីក្រុងគូឡាឡាំពួ។

នាងបាននិយាយថា មានស្រីម្នាក់ឈ្មោះ Ting បានផ្ញើសារឱ្យនាងតាមបណ្តាញសង្គម WeChat កាលពីថ្ងៃទី០៥ ខែកក្កដាកន្លងទៅនេះ។

ដោយក្នុងនោះ ជនខិលខូច Ting បានសុំឱ្យជនរងគ្រោះ Lee ផ្ញើរូបថតសិចស៊ីរបស់ខ្លួន រួមមាន រូបជើង រូបគូទជាដើម ហើយធានាថារូបថតទាំងអស់នេះនឹងយកទៅប្រើប្រាស់នៅលើគេហទំព័រចិន មិនមែនគេហទំព័រម៉ាឡេស៊ីទេ។

បន្ថែមពីនេះទៀត ជនខិលខូច Ting ក៏បានឱ្យជនរងគ្រោះ ថតរូបស្រើបស្រាលដែលបង្ហាញឱ្យឃើញជើងនិងមុខមាត់របស់នាង ដោយរូបមួយសន្លឹកក្នុងតម្លៃ ៨.៥០ដុល្លារ។ ចំណែករូបថតបង្ហាញសាច់គូទ និងមុខវិញមួយសន្លឹកក្នុងតម្លៃ ១៩.៥០ដុល្លារ, រូបស្រាតមួយសន្លឹកក្នុងតម្លៃ ១២១ដុល្លារ និងវីដេអូស្រាតមួយក្នុងតម្លៃ ២៤២ដុល្លារ។

ជនរងគ្រោះ Lee

ជនរងគ្រោះ Lee បាននិយាយថា នាងបានផ្ញើរូបថតស្រាតអស់២០សន្លឹក និងវីដេអូស្រាតអស់៥វីដេអូ។ ដូច្នេះនាងគួរតែរកប្រាក់បានប្រមាណ ៣,៦០០ដុល្លារ។ ប៉ុន្តែនាងមិនទទួលបានប្រាក់នោះទេ ផ្ទុយទៅវិញជនខិលខូច Ting ក៏ថែមទាំងបានឱ្យនាងថតវីដេអូលេងប្រដាប់ភេទខ្លួនឯងផ្ញើឱ្យនាងទៀត។

ដោយជនរងគ្រោះ Lee មិនព្រម ហើយពេលនោះជនខិលខូច Ting ក៏បានគំរាមជនរងគ្រោះយកតែម្តង ដោយនិយាយថា នាងនឹងបង្ហោះរូបថតនិងវីដេអូស្រាតទាំងអស់នេះចូលទៅក្នុងបណ្តាញសង្គម ហើយថែមទាំងផ្ញើវាឱ្យបងប្អូន និងក្រុមគ្រួសារជនរងគ្រោះថែមទៀត។

លើសពីនេះទៀត ជនខិលខូច Ting ក៏បានទាមទារប្រាក់ចំនួន ២០០ដុល្លារថែមទៀត។ នៅពេលជនរងគ្រោះ Lee និយាយថានាងគ្មានប្រាក់ឱ្យទេ គេប្រាប់ឱ្យទៅធ្វើជាស្រីរកស៊ីផ្លូវភេទៅ ចាំគេជួយរៀបចំឱ្យ។

ដោយមានការភ័យខ្លាច និងមិនអាចទទួលរងការគំរាមកំហែងរបស់គេបានតទៅទៀត ដូចនេះជនរងគ្រោះក៏បានប្រាប់រឿងទាំងអស់នេះទៅដល់ប៉ូលិស។

ដល់ពេលសមត្ថកិច្ចសួរនាំពីមូលហេតុដែលនាងធ្វើបែបនេះ។ នាងបាននិយាយថា នាងធ្វើបែបនេះ ព្រោះតែក្រុមគ្រួសាររបស់នាងត្រូវការប្រាក់ ដូច្នេះនាងមិនបានគិតច្រើននោះទេ។

យ៉ាងណាមិញ ពេលនេះសមត្ថកិច្ចក៏កំពុងតែស៊ើបអង្កេតរឿងនេះផងដែរ។ បន្ថែមពីនេះទៀត សមត្ថកិច្ចក៏បានផ្តល់ជាដំបូន្មានទៅដល់មនុស្សស្រីទូទៅ សូមកុំទៅចាញ់បោកគេ និងឱ្យប្រាក់គេនោះ។ ប្រសិនបើជួបករណីបែបនេះ ត្រូវតែប្តឹងប៉ូលិសជាបន្ទាន់ ព្រោះប្រសិនបើអ្នកព្រមឱ្យប្រាក់គេ គេក៏នៅតែបន្តគំរាមអ្នកជាហូរហែរហូតផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]