កូរ៉េខាងត្បូង៖ ជារឿងមួយដែលធ្វើឲ្យអ្នកគាំទ្រក្រុមចម្រៀងបុរស Super Junior មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសមាជិកមួយរូប គឺលោកKangin ប្រកាសដើរចេញពីក្រុម ដែលធ្លាប់សាងកេរ្តិ៍ឈ្មោះមករួមគ្នាជាង១៤ឆ្នាំ។

ដោយនៅថ្ងៃទី១១ ខែកក្កដានេះ Kanginបានផុសសំណេររៀបរាប់យ៉ងាលម្អិតមួយ នៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនយ៉ាងដូច្នោះថា៖

« សួរស្តី! ខ្ញុំគឺKangin ខ្ញុំមកសំណេះសំណាលជាមួយអ្នកទាំងអស់គ្នាជាលើកដំបូង ក្រោយពេលដែលខ្ញុំមិនបានមកនិយាយជាមួយអ្នកទាំងអស់ជាយូរមកហើយ។ ក្នុងបេះដូងរបស់ខ្ញុំតានតឹងខ្លាំងណាស់ ព្រោះនេះមិនមែនជាដំណឹងល្អនោះទេ។ ខ្ញុំកំពុងសរសេរសំបុត្រមួយច្បាប់នេះ ក្រោយពីខ្ញុំបានធ្វើការពិចារណាយ៉ាងយូរ។

ពេលនេះខ្ញុំឈប់ប្រើឈ្មោះ «Super Junior» ដែលនៅជាមួយខ្ញុំជាយូរទៀតហើយ។ ខ្ញុំតែងតែមានអារម្មណ៍ថាខុសចំពោះសមាជិកក្រុមផ្សេងទៀតមករហូត។

ខ្ញុំតែងគិតថា ខ្ញុំនឹងសម្រេចចិត្តធ្វើអ្វីមួយ សម្រាប់អ្នកដែលតែងតែផ្តល់កម្លាំងចិត្ត ក្រុមគ្រួសារ មិត្តភក្តិនៅក្រុមហ៊ុន វាមិនមែនជារឿងងាយទេដែលត្រូវឲ្យអ្នកគ្រប់គ្នាជួបរឿងបែបនេះ។ ប៉ុន្តែប្រសិនបើទុកឲ្យអ្នកទាំងអស់គ្នា មកដោះស្រាយរឿង ដែលបណ្តាលមកពីខ្ញុំក៏មិនត្រូវដែរ ដូច្នេះទើបខ្ញុំសម្រេចចិត្តបែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ១៤ឆ្នាំកន្លងមកជាពេលមួយដែលយូរខ្លាំងណាស់។ ខ្ញុំសុំទោសE.L.F(ឈ្មោះក្រុមអ្នកគាំទ្រ) គ្រប់គ្នាដែលតែងតែស្រលាញ់ខ្ញុំរហូតមក។ ទោះបីជាយឺតពេលបន្តិចក៏ពិតមែន ប៉ុន្តែខ្ញុំបានសម្រេចចិត្តឈប់ប្រើឈ្មោះជា«Super Junior» ហើយងាកមលដើរផ្លូវរបស់ខ្ញុំតែម្នាក់ឯង។ ខ្ញុំនឹងរក្សាទុកការសុំទោស និងក្តីស្រលាញ់នេះជាមួយខ្ញុំជារៀងរហូត។

ខ្ញុំចូលរួមសម្តែងការរីករាយគ្រប់ភាពជោគជ័យទាំងអស់របស់ «Super Junior»។

អរគុណ»។

ក្រោយពីKangin បានផុសបែបនេះនៅក្នុងគណីនអ៊ីនស្តារក្រាមរួចមក ខាងLabel SJ បានចេញមកបញ្ជាក់បន្ថែមទៀតថា «ពួកយើងធ្វើតាម និងគោរពការសម្រេចចិត្តរបស់Kangin ដែលលោកដើរចេញពីក្រុមដោយខ្លួនឯង។ ដូច្នេះមិនមានផលប៉ះពាល់អ្វីដល់ក្រុមហ៊ុននោះទេ។ យ៉ាងណាមិញនៅមិនទាន់មានការសម្រេចអ្វីផ្សេងទៀត ដែលទាក់ទងនឹងការប្រម៉ូតការងាររបស់គេនៅថ្ងៃខាងមុខនោះទេ»។

គួរឲ្យដឹងផងដែរថា Kanginបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជាសមាជិករបស់Super Junior នៅក្នុងឆ្នាំ២០០៥។ ដែលក្រុមចម្រៀងនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មយក្សប្រទេសកូរ៉េ SM Entertainment៕

សូមទស្សនារូបភាពខាងក្រោម៖

Kangin
Kangin
Kangin
Kangin
សំណេរដែលលោកបានផុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]