ជប៉ុន៖ មនុស្សជាច្រើន តែងតែស្រម៉ៃថា ក្នុងមួយជាតិយ៉ាងហោចណាស់ ក៏បានស្គាល់រសជាតិ បានទៅលេងប្រទេសជប៉ុនបានម្តងដែរ ព្រោះជាប្រទេស ដែលមានទេសភាព និងកន្លែងស្អាតៗជាច្រើន ប្លែកភ្នែក មិនចាញ់ប្រទេសដទៃ។

ប៉ុន្តែតើអ្នកដឹងទេថា ទន្ទឹមប្រទេសជប៉ុន ជាប្រទេសដែលមានមនុស្សប៉ងប្រាថ្នាចង់ទៅលេងខ្លាំង ក៏មានកន្លែងស្រស់ស្អាតមួយចំនួន ស្ថិតក្នុងប្រទេសនេះ ធ្វើឲ្យអ្នកសឹងបះសក់ផងដែរ ជាមួយនឹង រឿងរ៉ាវនៅក្នុងទីកន្លែងទាំងនោះ។

ខាងក្រោមនេះ ជាទីកន្លែងមួយចំនួន បើអ្នកទៅលេងនៅប្រទេសជប៉ុន កុំទៅលេង ឬក្បែរតំបន់ទាំងនេះអី៖

១) ព្រៃAokigahara៖ ចំពោះព្រៃមួយនេះ ពេលមើលពីខាងក្រៅ ជាព្រៃមួយ ដែលមានពណ៌បៃតងស្រស់ វាលធំល្វឹងល្វើយ តែអ្វីដែលព្រឺសម្បុរ ព្រៃមួយនេះ ត្រូវបានគ្រប់គ្នាដាក់ឈ្មោះឲ្យថា«ព្រៃអត្តឃាត»។ ហេតុអ្វី ដែលគេដាក់ឈ្មោះបែបនេះ? ព្រៃនេះផងដែរ ជាប់ឈ្មោះជាព្រៃទី២ ដែលមានភាពល្បីល្បាញខាងធ្វើអត្តឃាត លើពិភពលោក ដោយសារតែ មនុស្សរាប់ពាន់នាក់ បានប៉ុនប៉ងធ្វើឃាតខ្លួនឯង នៅក្នុងព្រៃដ៏អាថ៌កំបាំង ឲ្យតែឈានចូលព្រៃនេះ។ រហូតមកទល់ពេលនេះដែរ គ្មានអ្នកស្រាវជ្រាវណាម្នាក់ អាចបញ្ជាក់បានថា តើព្រៃនេះ មានរឿងរ៉ាវបែបណា បានចេះតែទាញចិត្តអ្នកដែលដើរចូលក្នុងនោះ រកតែធ្វើឃាតខ្លួនឯង។

រូបតំណាង

២) សណ្ឋាគារ Royal នៅតំបន់ Okinawa៖ គួរបញ្ជាក់ផងដែរថា សណ្ឋាគារមួយនេះ ត្រូវបានធ្វើឡើង ប្រកបទៅដោយ ការរចនាម៉ូតបានស្អាតបំផុត ដែលមានព្រៃព័ទ្ធជុំវិញ តែជាអកុសល សណ្ឋាគារនេះធ្វើជិតហើយ ត្រៀមទទួលភ្ញៀវមកស្នាក់នៅ ឬជួលទៅហើយ តែបែរជាមានករណីចម្លែកកើតឡើង ជាបន្តបន្ទាប់ និងមានមនុស្សស្លាប់ ជាមួយនឹងស្ថានភាពផ្សេងៗគ្នា។ បើតាមអ្នកនិយាយតៗគ្នា បានឲ្យដឹងថា ដោយសារព្រលឹងខ្មោច មានការខឹងសម្បារ នៅពេលដែលគេមកសាងសង់ទីនោះ ធ្វើជាសណ្ឋាគារ ទើបធ្វើឲ្យមានភាពច្របូកច្របល់ និងមានបញ្ហា ជាបន្តបន្ទាប់ មិនឈប់មិនឈរ។ មិនយូរមិនឆាប់ ក៏ម្ចាស់សណ្ឋាគារ បានសម្រេចចិត្តបោះបង់ វាទុកចោលតែម្តង ទាំងចិត្តនៅអាល័យ។

រូបតំណាង

៣) បឹងTouchan នៅតូក្យូ៖ កាលពីឆ្នាំ១៩២៥ មានក្មេងប្រុសម្នាក់ អាយុ១០ឆ្នាំ ឈ្មោះថា Touchan បានរអិលជើងធ្លាក់ក្នុងបឹងដ៏ថ្លា គួរឲ្យចង់មុជមួយ ដែលស្ថិតនៅទីក្រុង តូក្យូ។ នៅពេលឃើញភ្លាមនោះ មិត្តភក្តិ២នាក់ទៀត ដែលពូកែហែលទឹកបំផុត បានព្យាយាមជួយ តែជាអកុសល ក្មេងទាំង៣ ក៏បានស្លាប់ទាំងអស់។ ហើយក្រោយមក​ គេក៏បានហៅបឹងនេះថា «បឹងTouchan» តែម្តងទៅ។ ប៉ុន្តែរឿងមួយ ដែលគួរឲ្យខ្លាចទៅទៀតនោះ មួយឆ្នាំក្រោយមក នៅពេលដែលមានមនុស្សដើរកាត់បឹងនោះ ស្រាប់ប្រទះឃើញដៃម្ខាង ដែលលើកឲ្យសញ្ញា ឲ្យជួយផង នៅពេលយប់ តែពួកគេ ទាំងអស់នោះដឹងថា វាជាព្រលឹងខ្មោច ហើយគេក៏ដឹងថា តាមពិតក្មេងប្រុសទាំង៣ គឺមានអ្នកទាញទម្លាក់ចុះទៅបាតបឹង ព្រោះអ្នកទាំងអស់នោះ សុទ្ធតែចេះហែលទឹកទាំងអស់។ កុំឲ្យសោះ ឡើងលេងកាត់បឹងនេះទាំងយប់។ 

រូបតំណាង

៤) ស្ពាននៅKanagawa ៖​មើលភ្លែត ស្ពាននេះស្អាតមែនទេ? ដោយសារតែ សងខាងបានព័ទ្ធទៅដោយភ្នំ និងអមជាមួយនឹងទន្លេ មើលទៅដូចជា រូបគំនូរយ៉ាងដូច្នោះដែរ។ ចំពោះស្ពាននេះ បានសាងសង់ឡើង នៅឆ្នាំ១៩៨៥ ដែលមានកម្ពស់១៥០ម៉ែត្រ ហើយត្រូវបានធ្វើឡើង ប្រកបដោយម៉ូតស្រស់ស្អាត ទាក់ភ្នែកបំផុត។ ប៉ុន្តែតើអ្នកដឹងទេ ស្ពានមួយនេះ បែរជាក្លាយជាស្ពានមរណៈ ដោយមនុស្សជាច្រើន តែងតែ​មកលោតសម្លាប់ខ្លួននៅទីនោះ សឹងរៀងរាល់ថ្ងៃ។ ជាពិសេស ក៏មានអ្នកជួបគ្រោះថ្នាក់ នៅលើស្ពាននេះផងដែរ ហើយភាគច្រើនគេតែងតែនិយាយថា គេ តែងប្រទះឃើញនារីស្លៀកឈុតស ដើរនៅលើស្ពាននេះជានិច្ច។

អ្វីដែលសំខាន់ជាងនេះ មានរឿងចម្លែកមួយចំនួនទៀត ពាក់ព័ន្ធទៅលើស្ពាននេះ៖

១) នៅពេលអ្នកថតរូបនៅលើស្ពាននេះ គឺជាប់ខ្មោចជានិច្ច

២) នៅពេលដែលអ្នកបើកឡានឆ្លងកាត់ស្ពាននេះ នឹងមានអ្នកមកទាញសក់អ្នក បើទោះបីជាអ្នកជិះម្នាក់ឯងក៏ដោយ

៣) ពេលដែលអ្នកឈរលេងលើស្ពាន នឹងលឺសម្លេងសម្រិបជើងអ្នកដើរ តែមិនឃើញមនុស្ស៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]