សៀមរាប៖ ក្រោយពីកញ្ញា សួស វីហ្សា បង្ហាញពី ទំនាក់ទំនងស្នេហា ជាសាធារណៈ ដោយទើបតែភ្ជាប់ពាក្យ ជាមួយបុរសសង្ហារមួយរូប ដែលជាអ្នកក្នុងចង្កោមសិល្បៈ លោក ថមមី រួចមកធ្វើឲ្យមហាជន ចាប់អារម្មណ៍លើ ជីវិតគូរបស់ តារាទាំងពីរដួងនេះ​គ្រប់គ្នាតែម្ដង។

ជាក់ស្ដែង ស្នេហារបស់សួស វីហ្សា និងគូដណ្ដឹង គឺពោរពេញដោយ ភាពផ្អែមល្ហែមស្អិតរមួតគ្រប់ពេល ធ្វើឲ្យហ្វេនៗ លួចមានចិត្តច្រណែនទៀតផង។បើក្រឡេកទៅមើល គណនីហ្វេសប៊ុក របស់តារារូបនេះ តែងតែបង្ហោះនូវ រូបភាពជាច្រើន បង្ហាញពីសកម្មភាពស្វីតៗជាប្រចាំ ព្រមទាំងមានដំណើរទៅកាន់ ក្រៅប្រទេសជាមួយគ្នា បង្កើតអនុស្សាវរីយ៍ល្អៗ ជាញឹកញាប់ផងដែរ។

យ៉ាងណាមិញ ក្រោយពីភ្ជាប់ពាក្យ បានមួយខែរួចមកស្រាប់តែ សួស វីហ្សា បង្កការភ្ញាក់ផ្អើលមួយ ដល់ទស្សនិកជន តាមរយៈរូបភាពប៉ុន្មានសន្លឹក ក្នុងបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុននេះ។

តាមរយៈរូបភាពនោះដែរ សួស វីហ្សា និងអនាគតស្វាមីដ៏សង្ហារ បានគ្រងក្នុងឈុតចងក្បិន ជាកូនកម្លោះក្រមុំ បែបប្រពៃណីបុរាណខ្មែរ យ៉ាងសមសួន នៅលើទឹកដីខេត្តសៀមរាប ដែលជាការថតរូប Pre-Wedding របស់អ្នកទាំងពីរ។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗ អាចទាញទុកមុនថា គូដណ្តឹងដ៏រ៉ូមែនទិកមួយគូនេះ ត្រៀមនឹងចូលរោងជ័យ ក្នុងពេលដ៏ខ្លី ខាងមុខនេះជាក់ជាមិនខាន បើទោះបីជាសួស វីហ្សា មិនទាន់បានបង្ហើបពី ថ្ងៃច្បាស់លាស់ក៏ដោយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សួស វីហ្សា
លោក ថមមី
សួស វីហ្សា និងអនាគតស្វាមី
សួស វីហ្សា និងអនាគតស្វាមី
សួស វីហ្សា និងអនាគតស្វាមី
រូបថតPre-Wedding របស់សួស វីហ្សា
សួស វីហ្សា និងគូដណ្ដឹង
រូបថតPre-Wedding របស់ វីហ្សា និងអនាគតស្វាមី
រូបថតPre-Wedding របស់ វីហ្សា និងអនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា