កូរ៉េខាងត្បូង៖ អ្នកគាំទ្រមានការភ្ញាក់ផ្អើលនូវសម្ថភាព នៃការថតរូបរបស់តារាចម្រៀងនិងសម្តែងប្រុសសមាជិកក្រុមCNBLUE Jungshin យ៉ាងខ្លាំង។

បន្ទាប់ពួកគេបានឃើញរូបមួយសន្លឹកដែលJungshin បានថតកាលពីពេលដែល រូបគេ​ បានធ្វើការស្មគ្រ័ចិត្តនៅ ក្នុងប្រទេសមីយ៉ាន់ម៉ា។ រូបមួយសន្លឹករបស់ តារាប្រុសរូបនេះ​បានធ្វើឲ្យមនុស្សនៅជុំវិញពិភពលោក មានការពេញចិត្តយ៉ាងខ្លាំង នូវអត្ថន័យយ៉ាងជ្រាលជ្រៅដែលបានបង្កប់ នៅក្នុងរូបមួយសន្លឹកនោះ​។

អ្វីដែលពិសេសនោះគឺ​ រូបថតមួយសន្លឹករបស់CNBLUE Jungshin ត្រូវបានជាប់នៅក្នុងវគ្គចុងក្រោយក្នុង​ចំណោមរូបទាំង៥ផ្សេងទៀតនៅក្នុង ២០១៩INSP Awards ហើយនិងAnnual award សម្រាប់«The Best Photograph»។

រូបភាពនេះត្រូវបានJungshin ថតក្នុងអំឡុងពេលដែល រូបគេបានធ្វើ​ការ​ស្ម័គ្រចិត្ត​នៅក្នុង ប្រទេស មីយ៉ាន់ម៉ា មុនពេលដែលរូបគេ ចូលបំពេញកាតព្វកិច្ចជាយោធាក្នុងឆ្នាំ២០១៨។ បន្ទាប់មកសមាជិកក្រុមចម្រៀងបុរស CNBLUE រូបនេះ ក៏បានជូនរូបភាពមួយសន្លឹកនេះទៅកាន់ទស្សនាវដ្តី«The Big Issue, South Korea»តែម្តង៕ 

CNBLUE Jungshin
ពេលដែលរូបគេបំពេញកាតព្វកិច្ចជាយោធា
Jungshin ពេលធ្វើការស័គ្រ្មចិត្ត​នៅក្នុង ប្រទេសមីយ៉ាន់ម៉ា
Jungshin ពេលធ្វើការស័គ្រ្មចិត្ត​នៅក្នុង ប្រទេសមីយ៉ាន់ម៉ា
Jungshin ពេលធ្វើការស័គ្រ្មចិត្ត​នៅក្នុង ប្រទេសមីយ៉ាន់ម៉ា
២០១៩INSP Awards សម្រាប់«The Best Photograph»
២០១៩INSP Awards សម្រាប់«The Best Photograph»
២០១៩INSP Awards សម្រាប់«The Best Photograph»
រូបថត​ដែល​ទទួល​បាន​ពានរង្វាន់​
សកម្មភាពពេល​ធ្វើការ​ស្មគ្រ័ចិត្តនៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]