កូរ៉េខាងត្បូង ៖ កើតមកជាមនុស្ស មិនថាស្រីឬក៏ប្រុសនោះទេ តែងតែប្រាថ្នាចង់បានមុខមាត់ និងរូបរាងកាយដែលស្រស់ស្អាត ដូច្នេះហើយពួកគេបានសម្រេចចិត្តធ្វើរឿងជាច្រើន ដើម្បីទទួលបានវា សូម្បីតែត្រូវកែសម្ផស្ស ដែលប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង ក៏ពួកគេប្រថុយធ្វើដែរ។

យ៉ាងណាមិញ បើក្រឡេកមកមើល សម្រស់តារាស្រីសាច់សខ្ចី រាងតូចច្រឡឹងស្អាត ប្រចាំផលិតកម្ម YG វិញ ឃើញថានាងពិតជាមានសំណាងខ្លាំងណាស់ ដែលកើតមកព្រមជាមួយនឹងទម្រង់មុខស្រស់ស្អាត គួរឲ្យច្រណែន សាកសមបំផុតក្នុងការគ្រងដំណែងជាតារាល្បី។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK ទើបតែបានបង្ហោះ រូបភាពជាច្រើនសន្លឹក នៅក្នុង Instagram ផ្ទាល់ខ្លួន ដែលបង្ហាញថា នាងកំពុងតែហ្វឹកហាត់រាងកាយយ៉ាងលំបាក។

រូបភាពទាំងនេះ ហាក់ដូចជាដាស់អារម្មណ៍ប្រិយមិត្តភ្លាមៗ ពិសេសនារីៗ ដែលធ្លាប់តែគិតថា Jennie មានសំណាង ព្រោះតែកើតមកស្រស់ស្អាត ប៉ុន្តែធាតុពិត គ្មានអ្វីដែលបានមកងាយៗនោះទេ។ Jennie បានបង្ហាញថា នាងពិតជាខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទម្រាំតែទទួលបានរាងកាយស្រឡូនស្អាតដូចជាសព្វថ្ងៃនេះ៕

តោះចង់ដឹងថា Jennie ហ្វឹកហាត់រាងកាយបែបណាខ្លះ ទម្រាំបានរាងស្អាតបែបនេះ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jennie
រូបភាព Jennie
រូបភាព Jennie
រូបភាព Jennie
រូបភាព Jennie
រូបភាព Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]