ម៉ាឡេស៊ី៖ មានករណីឃាតកម្មមួយរវាងប្អូនស្រីរួមដៃជាមួយមិត្តប្រុសរបស់ខ្លួនសម្លាប់បងប្រុសខ្លួនឯង បានធ្វើឲ្យប្រជាជនម៉ាឡេស៊ីមានការភ្ញាក់ផ្អើល ដោយសារជនល្មើសនិងជនរងគ្រោះគឺស្ថិតនៅក្នុងវ័យជំទង់។ ក្មេងស្រីនោះមានអាយុ១៤ឆ្នាំរួមដៃជាមួយមិត្តប្រុសដែលមានអាយុ១៥ឆ្នាំ សម្លាប់បងប្រុសដែលមានអាយុ១៦ឆ្នាំ។

ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគ្រួសាររាយការណ៍ពីការបាត់ខ្លួននៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ នៅថ្ងៃអាទិត្យ ទី៧ ប្រទះឃើញសាកសពរបស់ជនរងគ្រោះត្រូវបានជនល្មើសរុំជាមួយថង់ផ្លាស្ទិក នៅខាងក្រោយផ្ទះរបស់អ្នកជិតខាង វេលាម៉ោង ១២:២០នាទីរំលងអាធ្រាត ។

តាមប្រភពបានឲ្យដឹងថា ជនល្មើសទាំងពីរបានសារភាពថាពួកគេបានយកថង់ផ្លាស្ទិករុំជាប់នឹងក្បាលរបស់ជនរងគ្រោះធ្វើឲ្យថប់ដង្ហើម បន្ទាប់មកយកកាំបិតមកអារ.ក និងអា.កដៃទាំងពីរតាមក្រោយ ។ ចំណែកឯកាំបិតបានបោះចោលនៅក្រោយផ្ទះ។

ប្រភពបានឲ្យដឹងទៀតថា ហេតុការណ៍នោះកើតឡើង គឺដោយសារបងប្រុស បានរកឃើញទូរស័ព្ទរបស់មិត្តប្រុសប្អូនស្រីដែលបានភ្លេចនៅផ្ទះ។ ត្រូវបានសន្ឋិដ្ឋានថា ក្មេងស្រីនោះបានលួចនាំមិត្តប្រុសរបស់នាងមកផ្ទះ នៅពេលចាកចេញពីផ្ទះ មិត្តប្រុសបានធ្វើឲ្យជ្រុះទូរស័ព្ទ។ បន្ទាប់មកបងប្រុសបានមកដល់ផ្ទះ បានឃើញទូរស័ព្ទនោះ រួចក៏ទូរស័ព្ទទៅប្អូនស្រីដើម្បីឲ្យពួកគេទាំងពីរត្រលប់មកផ្ទះយកទូរស័ព្ទទៅវិញ។ នៅពេលដែលពួកគេទាំងពីរមកដល់ ក៏បង្កទៅជាជម្លោះយ៉ាងខ្លាំង ឈានដល់ការសម្លាប់បែបនេះ។

សូមបញ្ជាក់ដែរថា ជនល្មើសទាំងពីរត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ទី៧ កន្លងទៅនេះ និងកំពុងស្ថិតនៅក្រោមការឃុំខ្លួន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ជនល្មើសទាំងពីរ
ជនរងគ្រោះ
ទិដ្ឋភាពនៅកន្លែងកើតហេតុ
ទិដ្ឋភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]