កូរ៉េខាងត្បូង៖ អ្នកគាំទ្របាននាំគ្នាសរសើរ មិនដាច់ពីមាត់នៅសម្រស់ពិតរបស់ Kim Se Jung សមាជិកក្រុមGugudan បន្ទាប់ពីបានឃើញនៅរូបមួយសន្លឹកដែលបានបង្ហោះនៅលើទំព័រInstagram ផ្លូវការរបស់Gugudan។

គេសង្កេតឃើញថាInstagram ផ្លូវការរបស់Gugudan នោះគឺសម្រាប់បង្ហោះនៅរូបCuteរបស់សមាជិកGugudan ដោយមានការmake up បន្តិចបន្តួច ឬមុខធម្មជាតិរបស់ពួកគេតែ​ប៉ុណ្ណោះ ។ តាមរយៈការបង្ហោះរូបមួយសន្លឹកនោះ បានធ្វើឲ្យអ្នកគាំទ្រភាគច្រើន មិនជឿនឹងភ្នែកខ្លួនឯងហើយបាននាំគ្នាចូលcommentថា៖

“តើទាំងនេះជារូបពិតមែនទេ?”  “នាងមានភាពស្រស់ស្អាតខ្លាំងជារៀងរាល់ថ្ងៃ”។ “នាងមានភាពស្រស់ស្អាតទោះប្បីមិនមានការMake up ក៏ដោយ”។

គួររំលឹកផងដែរថាGugudan- Kim Se Jung មិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងនិងរាំនោះទេ តែទេពកោសល្យក្នុងការសម្តែងរបស់នាង ក៏ទាក់ទាញខ្លាំងណាស់​ដែរ​។ នាងបានប្រឡូកចូលក្នុងវិស័យសម្តែង និងបានបង្ហាញខ្លួន​ក្នុងរឿងភាគក៏ដូចជា ស្ពតពាណិជ្ជកម្មជាច្រើន ហើយរឿងភាគ ដែលនាងបានចូលរួមសម្តែងក៏បានទទួលការគាំទ្រយ៉ាងខ្លាំងគួរជាទីកត់សម្គាល់ផងដែរ៕  

តែពេលនេះ មើលសម្រស់នាងមិនផាត់មុខបន្តិចសិន៖

Gugudan's Kim Se Jung
Gugudan's Kim Se Jung
មុខធម្មជាតិ Gugudan's Kim Se Jung
មុខធម្មជាតិ Gugudan's Kim Se Jung
មុខធម្មជាតិ Gugudan's Kim Se Jung
រឿង School 2017
Spot ពាណិជ្ជកម្មរវាងGugudan's Kim Se Jung& Astro's Cha Eun Woo
រឿងភាគថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]