អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool ជិតនឹងចុះកុងត្រាយកយុវជនរបស់ Fulham កីឡាករ Harvey Elliott ក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ បន្ទាប់ពីកីឡាករវ័យ ១៦ឆ្នាំ Harvey Elliott បដិសេធជាមួយការបន្តរួមរស់ជាមួយ Fulham ក្រោយក្លិបធ្លាក់ទៅលេងក្របខណ្ឌ English Championship (លីគទីពីរ) ។

កីឡាករ Harvey Elliott

Elliott ទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗជាច្រើននៅអឺរ៉ុបដូចជា Real Madrid, Paris Saint-Germain និង RB Leipzig។ ប៉ុន្តែ Elliott បានសម្រេចចិត្តចូលរួមក្រោមការដឹកនាំរបស់លោក Jurgen Klopp នៅ Liverpool។

កីឡាករ Harvey Elliott

ហង្សក្រហម Liverpool នឹងចុះកុងត្រាកិច្ចសន្យាលក្ខណៈយុវជនជាមួយ Elliott មុនពេលដែលគេគ្រប់វ័យ ១៧ឆ្នាំ ហើយនៅខែមេសាឆ្នាំក្រោយទើបអាចចុះហត្ថលេខាកុងត្រាបាន។ Elliottt គឺជាកីឡាករមួយរូបដែលលេចធ្លោរបស់ Fulham កាលពីរដូវកាលមុន ខណៈមិត្តរួមក្រុម Ryan Sessegnon ក៏កំពុងស្ថិតក្នុងការតាមប្រមាញ់របស់មាន់ខ្នាយមាស Tottenham Hotspur ផងដែរ។ 

កីឡាករ Harvey Elliott

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះ Liverpool ទើបតែនាំចូលបានកីឡាករមួយរូបប៉ុណ្ណោះ គឺកីឡាករវ័យ ១៧ឆ្នាំ Sepp van den Berg ពី PEC Zwolle ក្នុងតម្លៃខ្លួន ១,៧លានផោន៕

ប្រភព៖ Dailymail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]