អាមេរិក៖ កាលពីប៉ុន្មានថ្ងៃមុន តារាសម្តែងស្រីឆ្នើមAngelina Jolie បានបង្ហាញខ្លួននៅទីក្រុងLos Angeles ជាមួយកូនៗភ្លោះទាំងពីរគឺ Knox និងVivienne ។

ក្នុងដំណើរកម្សាន្តនោះAngelina Jolie បានពាក់នៅសម្លៀកបំពាក់ពណ៌ខ្មៅ ដោយគ្មានការmake up ជាមួយទឹកមុខស្រស់ស្រាយ។ បន្ទាប់ពីបានបញ្ចប់ដំណើរកម្សាន្តនៅLos Angeles ពួកគេក៏បាន បន្តដំណើរទៅកាន់ប្រទេសបារាំងបន្តទៀត។

ថ្ងៃបន្ទាប់ក្នុងប្រទេសបារាំង ម្ចាស់ពានរង្វាន់Oscarរូបនេះ បានចាកចេញពីសណ្ឋាគាររបស់នាងក្នុងទីក្រុងParis ដែលមានឈ្មោះថាParisian ជាមួយតារាស្រី jaqueline Bissett, ស្របជាមួយនឹងរូបវែងពណ៌ត្នោតស្រាល ស្បែកជើងកែងខ្ពស់ ខ្សែក្រវ៉ាត់ ពណ៌ត្នោត រួមជាមួយការMake up បន្ថែមនៅក្រែមពណ៌ក្រហមសមជាមួយនិងវែនតាពណ៌ត្នោត បង្ហាញរាងយ៉ាងស្រឡូន មើលទៅនៅតែក្មេង ហើយស្រស់ស្អាតខ្លាំងដដែល ទោះបីអាយុ៤៤ឆ្នាំហើយក៏ដោយ។

Angelina Jolie នៅតែបង្ហាញសកម្មភាពជាម្តាយគំរូដល់ល្អម្នាក់ ទោះបីរវល់យ៉ាងណាក៏ដោយក៏នៅតែឆ្លៀត ចំណាយពេលវេលាធ្វើ ដំណើរកម្សាន្តជាមួយនិងកូនៗដែរ។ ក៏ប៉ុន្តែក្នុងដំណើរកម្សាន្តលើកនេះ នៅមិនទាន់ដឹងច្បាស់ថា មានកូនៗប៉ុន្មាននាក់ដែលនឹង មកជាមួយនាងនោះទេ។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះAngelina Jolie បានទទួលយកក្មេងមកធ្វើជាកូនចិញ្ចឹម មានចំនួន៦នាក់ហើយក្នុងនោះមានដូចជា Maddox-១៧ឆ្នាំ Pax-១៥ឆ្នាំ Knox& Vivienne-១០ឆ្នាំ Zahara-១៤ឆ្នាំ និងShiloh-១៣ឆ្នាំ៕  

Angelina Jolieនិងកូនៗ
Angelina Jolieនិងកូនៗ
Angelina Jolieនិងកូនៗ
Angelina Jolieនិងកូនៗ
Vivienne
Angelina Jolieនិង jaqueline Bissett
Angelina Jolieនិង jaqueline Bissett

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]