បារាំង៖ ប្រិយមិត្តដែលនិយម តាមដានទស្សនា ខ្សែភាពយន្តភាគថៃ ប្រាកដជាបានស្គាល់ពីតារាស្រី Min Pechaya ដែលជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។

មួយរយៈនេះ Min Pechaya ហាក់ដូចជា មានភាពមមាញឹកយ៉ាងខ្លាំង ក្នុងអាជីពសិល្បៈមិនថា ការសម្ដែងក្នងប្រទេស ឬការអញ្ជើញជា ភ្ញៀវកិត្តិយសនៅក្រៅប្រទេសនោះទេ សឹងតែរកពេល​ ដកឃ្លាមិនរួចតែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ តារាថៃរូបនេះ បានចេញដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេស បារាំង ដើម្បីថតម៉ូតដាក់ក្របមុខ ប្រចាំទស្សនាវដ្ដីដ៏ល្បីល្បាញមួយថែមទៀតផង។ អ្វីដែលពិសេស ការថតម៉ូតលើកនេះ Min Pechaya លេងស្ទាយ៍តុបតែងខ្លួន យ៉ាងស្អាតប្លែកភ្នែក មើលសឹងតែមិនស្គាល់។

ពេលនោះដែរ Min Pechaya បានគ្រងក្នុងរ៉ូប ដែលមានការច្នៃប្រឌិតពី ប៊្រេនល្បីៗជាច្រើន ព្រមទាំងជាប្រភេទរ៉ូប ដែលសម្រិតសម្រាំងយ៉ាងពិសេស សម្រាប់តារារូបនេះតែម្ដង។ លើសពីនេះ ដោយសារតែ សម្រស់ដ៏សមសួនរបស់ Min Pechaya អមដោយទេសភាព ដ៏ស្រស់ត្រកាល នៃទីក្រុងប៉ារីសទៀតនោះ ទើបធ្វើឲ្យ រាល់រូបភាពទាំងនោះ មើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង៕

ចង់ដឹងថាស្រស់ស្អាតបែបណា ទស្សនារូបភាពខាងក្រោម៖ 

Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya
Min Pechaya ពេលថតម៉ូតនៅបារាំង
Min Pechaya ពេលថតម៉ូតនៅបារាំង
Min Pechaya ពេលថតម៉ូតនៅបារាំង
Min Pechaya ពេលថតម៉ូតនៅបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]