អាមេរិក៖ ក្រោយពីតារា John Mayer, Joason Statham, Ellie Goulding, Diplo, Max Holloway និង Donnie Yen ចូលរួមធ្វើ Challenge ទាត់គម្របដបឱ្យជ្រុះរួចហើយ។

ដោយឡែកថ្មីៗនេះ កំពូលតារាចម្រៀង Mariah Carey បានធ្វើឱ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានធ្វើឱ្យគម្របដបជ្រុះ ដោយប្រើប្រាស់វិធីខុសប្លែកពីគេ។

ក្នុងនោះដែរ តារាជើងចាស់វ័យ ៤៩ឆ្នាំរូបនេះបានបង្ហោះវីដេអូចូលក្នុងគណនី Twitter ផ្ទាល់របស់នាង ដោយប្រើប្រាស់សម្លេងស្រែក ធ្វើឱ្យគម្របដបជ្រុះយកតែម្តង។

Twitter របស់ Mariah Carey

ស្របពេលគ្នានេះដែរ វីដេអូនេះបាននិងកំពុងតែល្បីពេញបណ្តាញសង្គម។ មនុស្សម្នាសុទ្ធសឹងតែមានការភ្ញាក់ផ្អើលនូវសម្លេងស្រែកដ៏ខ្ពស់របស់នាង។

អ្នកខ្លះបាននិយាយថា អ្នករាល់គ្នាឈប់ Challenge ទៀតទៅ ព្រោះច្បាស់ណាស់ Mariah Carey ច្បាស់ជាឈ្នះហើយ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Mariah Carey
Mariah Carey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]