អេស្ប៉ាញ៖ កីឡាករខ្សែប្រយុទ្ធ Alvaro Morata នឹងចូលរួមជាផ្លូវការជាមួយ AT Madrid នៅរដូវកាលក្រោយ គឺនឹងចុះហត្ថលេខាកុងត្រានាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ជាមួយតម្លៃខ្លួន ៦៥លានអឺរ៉ូ (៥៨.៣លានផោន) ពី Chelsea ខណៈនៅរដូវកាលខាងមុខនេះខ្សែប្រយុទ្ធសញ្ជាតិអេស៉្បាញនឹងបន្តលេងឲ្យ AT Madrid ក្រោមលក្ខខណ្ឌខ្ចីជើង។

កីឡាករ Alvaro Morata

កីឡាករវ័យ ២៦ឆ្នាំ Morata អាចរកគ្រាប់បាល់បាន ៦គ្រាប់ក្នុងការបង្ហាញខ្លួនលើវាលស្មៅបាន ១៧ប្រកួតឲ្យក្លិបដែលដឹកនាំដោយលោក Diego Simone Atletico Madrid កាលពីរដូវកាលមុនជាមួយលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល កាលពីខែមករា។ 

កីឡាករ Alvaro Morata

ជាមួយនឹងការចាកចេញរបស់ខ្សែប្រយុទ្ធមុខរូបស្រស់នេះដែរ គេហទំព័រផ្លូវការរបស់តៀខៀវ Chelsea ក៏បានបង្ហោះសារដោយសសេរថា “ពួកយើងសូមអរគុណដល់ Alvaro Morata សម្រាប់ការខិតខំរបស់គាត់កន្លងមក និងសូមជូនពរឲ្យគាត់ទទួលបានជោគជ័យនាពេលអនាគត”។ 

កីឡាករ Alvaro Morata

“សប្បាយរីករាយណាស់! ផ្លូវការការហើយ! ពេលនេះខ្ញុំនឹងអាចត្រឡប់ទៅធ្វើការជាមួយការរកគ្រាបបាល់សម្រាប់ក្លិប និងអ្នកគាំទ្រ។ អរគុណ” សាររបស់ Morata បង្ហោះនៅក្នុងគណនី Twitter ផ្លូវការរបស់ខ្លួនជាភាសាអេស្ប៉ាញ។ 

Morata បង្ហោះនៅក្នុង Twitter ជាភាសាអេស្ប៉ាញ

គួររំលឹកឡើងវិញដែរថា Morata បានមកចូលរួមជាមួយ Chelsea នាកំឡុងឆ្នាំ២០១៧ ក្រោយផ្ទេរមកពីក្លិប Real Madrid ជាមួយតម្លៃខ្លួន ៥៨លានផោន។ នៅលើទឹកដីអង់គ្លេស Morata ចូលលេងបាន ៧២ប្រកួត និងរកគ្រាប់បាល់បាន ២៤គ្រាប់៕

កីឡាករ Alvaro Morata

ប្រភព៖ Sky Sports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]