ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ ពីតារាចម្រៀងប្រុសពោះម៉ាយរូបសង្ហា ជ្រកក្រោមទ្រនំផលិតកម្មរស្មីហង្សមាស លោក ហ្សូណូ ដែលបច្ចុប្បន្នរូបលោកកើបបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន អ្នកគាំទ្រ តាមរយៈការចេញបទចម្រៀងពីរោះជាច្រើនបទជាបន្តបន្ទាប់។

ជាការពិតណាស់ តារាចម្រៀងប្រុសមុខមាំ សម្បុរស្រអែម មិនសូវមាត់.ករូបនេះ តែងត្រូវបានមហាជនកត់សម្គាល់ឃើញថា សន្ទុះទីផ្សារសិល្បៈរបស់លោកនាពេលបច្ចុប្បន្ន ហាក់លូតលាស់ជាលំដាប់ ស្របពេលដែលមុខជំនួញជាថៅកែហាងលក់សម្លៀកបំពាក់របស់លោកទៀតសោត ក៏កំពុងតែជោគជ័យខ្លាំងដូចគ្នា។

ជាមួយគ្នានេះដែរ ស្របពេលដែលលោក ហ្សូណូ កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនោះ គេក៏តែងសង្កេតឃើញដែរថា ស្ទាយ៍តុបតែងខ្លួនរបស់លោក មើលទៅគឺពិតជាទាក់ទាញខ្លាំង មិនថារាល់ពេលលោកបង្ហាញវត្តមានក្នុងកម្មវិធីប្រគំតន្រ្តី ឬសកម្មភាពប្រចាំថ្ងៃនោះទេ ឃើញថាទាំងរូបរាង និងការលេងខ្លួន គឺពិតជាស្រស់សង្ហាសមសួន មិនចាញ់ទៅនឹងតារាប្រុសវ័យៗក្មេង ឬវ័យស្របាលនឹងលោកនោះឡើយ បើទោះបីជាបច្ចុប្បន្នលោកមានវ័យរាងជ្រេបន្តិចក្តី។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នតារាចម្រៀងប្រុសសំឡេងស្រាល លោក ហ្សូណូ ម្ចាស់បទ «គេមិនស្រលាញ់យើងទេ» រូបនេះ មានវ័យជិត៤០ឆ្នាំទៅហើយ ប៉ុន្តែលោកក៏នៅតែអាចថែរក្សារូបរាង និងសម្រស់របស់ខ្លួន បានយ៉ាងស្អាតសង្ហាដដែរ៕

ទស្សនារូបភាពខាងក្រោម៖   

ហ្សូណូ
ហ្សូណូ
ហ្សូណូ
ហ្សូណូ
ហ្សូណូ
ហ្សូណូ
ហ្សូណូ
ហ្សូណូ
ហ្សូណូ
ហ្សូណូ
ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ