ភ្នំពេញ៖ អាចនិយាយបានថា បទចម្រៀងដំបូងគេបង្អស់ដែលធ្វើតារាចម្រៀងប្រុស កូនពីរលោក ខាន់ ជេមស៍ ទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន នោះគឺបទចម្រៀង«ស្ដាយក្រោយ» ក្នុងផលិតកម្ម Rock។

ជាមួយគ្នានេះដែរ បទចម្រៀងមួយបទនេះ នៅតែមានការពេញនិយមខ្លាំងពីសំណាក់មិត្តៗយុវវ័យដដែល បើទោះបីជាបទចម្រៀងរបស់ លោក ខាន់ ជេមស៍ មួយនេះ បានចេញលក់លើទីផ្សារជាង ១០ឆ្នាំក៏ដោយ។

ជាកស្ដែង កាលពីពេលថ្មីៗនេះដែរ គេសង្កេតឃើញថា តារាចម្រៀងមាឌតូច សម្លេងធំ លោក ខាន់ ជេមស៍ បានលើកយកចម្រៀងថ្មីៗរបស់ខ្លួន ទៅបកស្រាយនៅតាមបណ្ដាកម្មវិធិប្រគំតន្រ្តី តូច ធំ ដើម្បបម្រើអារម្មណ៍ ពុក ម៉ែ បងប្អូន បានស្ដាប់កម្សាន្ត។

តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនោះគឺ លោក ខាន់ ជេមស៍ បានយក​បទ​ចម្រៀង«ស្ដាយក្រោយ»របស់ ខ្លួន ដែលចេញកាលពីជាង១០ឆ្នាំមុន មកបកស្រាយជាថ្មី បានយ៉ាងពីរោះដដែល រហូតធ្វើឲ្យអ្នកគាំទ្ររបស់ ខ្លួន ក្រោកឈរទះដៃពេលStudioតែម្ដង.

បើទោះបីជាបែបនេះក្ដី តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពក្នុងផលិតកម្ម សាន់ដេ លោក ខាន់ ជេមស៍ តែងតែលើកយកបទចាស់ៗ មកច្រៀងជារឿយៗ ដែលមានការគាំទ្រខ្លាំង មកបកស្រាយដដែល ខណៈពេលដែលបទថ្មីៗរបស់ខ្លួន ចេញជាបន្តបន្ទាប់ ៕

តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖

ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍ និងក្រុមរាំ
ខាន់ ជេមស៍ ពេលបកស្រាយចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍